ប្រជាជន Can Tho រីករាយជាមួយនឹងបាឡុងខ្យល់

(VOVWORLD) - នាថ្ងៃទី ៣០ មេសា នៅកីឡដ្ឋាន Can Tho មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Can Tho សហការជាមួយក្រុមហ៊ុនភាគហ៊ុនវិនិយោគនាំចូលនាំចេញ សាយហ្គន Chien Thang  បានប្រារព្ធពិធីបើកមហោស្រពបាឡុងខ្យល់ ឆ្នាំ ២០២៣ ក្រោមប្រធានបទ "ហោះឡើង    Can Tho! មោទនភាពស្រុកកំណើតនៃអង្ករស និងទឹកថ្លា”។
ប្រជាជន Can Tho រីករាយជាមួយនឹងបាឡុងខ្យល់ - ảnh 1មហោស្រពនេះប្រមូលផ្តុំនូវបាឡុងខ្យល់ចំនួន ៣០   អ្នកបើកបរ ៥០ នាក់ និងអ្នកបច្ចេកទេសគ្រប់គ្រង។(រូបថត៖ VOV)

មហោស្រពនេះប្រមូលផ្តុំនូវបាឡុងខ្យល់ចំនួន ៣០   អ្នកបើកបរ ៥០ នាក់ និងអ្នកបច្ចេកទេសគ្រប់គ្រង។ ការបង្ហាញនៃប្រភេទផ្សេងៗគឺ ម៉ូតូប៉ារ៉ាហ្គាល់ យន្តហោះផ្ទាំងក្រណាត់។ ប្រជាពលរដ្ឋអាចចុះឈ្មោះហោះហើរបាឡុងខ្យល់  ដើម្បីទទួលយកអារម្មណ៍មើលឃើញទីក្រុងទាំងមូលពីកម្ពស់ ៥០ម៉ែត្រ តាមរយៈទម្រង់ស្កែន QR Code របស់គណៈកម្មាធិការរៀបចំ។

ពិធីបុណ្យបាឡុងខ្យល់ក្តៅឆ្នាំ ២០២៣ ក្រោមប្រធានបទ "ហោះឡើង   Can Tho! មោទនភាពនៃស្រុកកំណើតអង្ករស និងទឹកថ្លា” នឹងបញ្ចប់នៅថ្ងៃទី ៣ ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ