ប្រជាជន និងមិត្តភ័ក្តិអន្តរជាតិយ៉ាងច្រើនកុះករ មកគោរពវិញ្ញាណក្ខន្ធ លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងថ្ងៃកាន់ទុក្ខជាតិ
(VOVWORLD) - អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលមរណភាពនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ ដោយបន្សល់ទុកនូវការសោកស្តាយយ៉ាងក្រៃលែងសម្រាប់បក្ស រដ្ឋ ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិ។
លោក Wang Huning មាជិកអចិន្ត្រៃយ៍នៃ ការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន ប្រធានសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិន តំណាងពិសេសរបស់លោក Xi Jinping អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន ដឹកនាំគណៈប្រតិភូបក្សកុម្មុយនិស្តចិន អញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។ ។ រូបថត៖ VOV |
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសម្រេចរៀបចំពិធីបុណ្យសពលោកអគ្គលេខាបក្ស Nguyen Phu Trong តាមពិធីបុណ្យសពថ្នាក់ជាតិ។
គណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ ដឹកនាំដោយអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ។ រូបថត៖ VOV |
ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៥ - ២៦ ខែកក្កដា ប្រធានរដ្ឋ លោក To Lam នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Tran Thanh Man និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានដឹកនាំគណៈប្រតិភូបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងរណសិរ្សមាតុភូមិវៀតណាម ចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស។
គណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច តេជោ ហ៊ុន សែន អញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ។ រូបថត៖ TTXVN |
ប្រទេសជាច្រើនរួមមាន ឡាវ ចិន កម្ពុជា គុយបា កូរ៉េខាងត្បូង អូស្ត្រាលី... បានបញ្ជូនតំណាងជាន់ខ្ពស់មកគោរពវិញ្ញាណក្ខន្ធ និងចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស។
គណៈប្រតិភូសហព័ន្ធរុស្ស៊ី ដឹកនាំដោយអនុប្រធាន Duma ជាតិរុស្ស៊ី លោក Pyotr Tolstoy មកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ។ រូបថត៖ VOV |
គណៈប្រតិភូជាច្រើនពីក្រសួង មន្ទីរ ផ្នែក អង្គភាព ប្រជាជនក្នុងស្រុក គណៈប្រតិភូការទូត និងមិត្តភក្តិអន្តរជាតិ បានទៅគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស នៅផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong (ហាណូយ) សាល Thong Nhat នៅទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។