ប្រជាជនចំនួន១២០០នាក់នៅទីក្រុងហាណូយនឹងចូលរួមការសំដែងរួមគ្នាក្នុងឱកាសទិវាអន្តរជាតិយូហ្គាលើកទី៤

(VOVWORLD) - ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាម លោក Parvathaneni Harish បានប្រកាស ព័ត៌មានថាប្រជាជនចំនួន ១២០០នាក់នៅទីក្រុងហាណូយនឹងចូលរួមការសំដែងរួមគ្នាក្នុងឱកាសទិវាអន្តរជាតិយូហ្គាលើកទី ៤  នៅថ្ងៃទី ១១ ខែមិថុនា  
ប្រជាជនចំនួន១២០០នាក់នៅទីក្រុងហាណូយនឹងចូលរួមការសំដែងរួមគ្នាក្នុងឱកាសទិវាអន្តរជាតិយូហ្គាលើកទី៤  - ảnh 1សន្និសីទកាសែតអំពីការរៀបចំទិវាអន្តរជាតិយូហ្គាលើកទី៤ ឆ្នាំ២០១៨ 

ព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមការសំដែងរួមគ្នាចំនួន ៨.០០០ នាក់  និងអ្នក ជ្រោមជ្រែងចូលរួមប្រមាណ ១០.០០០ នាក់ផងដែរ។ ដោយឡែកនៅ ទីក្រុង ហាណូយ មានអ្នកចូលរួមប្រមាណ ១.២០០ នាក់ ។ នេះគឺជាព្រឹត្តិការណ៍ ដ៏ធំបំ ផុតនៅវៀតណាមសំរាប់មនុស្សដែលមានចំណាប់អារម្មណ៍ការហាត់យូហ្គានេះ។

ព្រឹត្តិការណ៍ទិវាយូហ្គាអន្តរជាតិលើកទី ៤ ឆ្នាំ ២០១៨ នឹងប្រព្រឹត្តទៅនៅ ខេត្តនិងទីក្រុងចំនួន ១១ របស់វៀតណាម ដូចជា ទីក្រុងហាណូយ ហូជីមិញ Vinh Phuc, Da Nang, Vinh, Nha Trang, Dong Nai, Can Tho ជាដើម ចាប់ពីថ្ងៃទី ១៦ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែកក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ