ប្រជាជនអាមេរិកអំពាវនាវឲ្យប្រធានាធិបតី Barack Obama ធ្វើសកម្មភាពដើម្បីបរិស្ថាន
(VOVworld) – នាថ្ងៃទី ១៧ កុម្ភៈ ប្រជាជនអាមេរិករាប់រយនាក់បានដំណើការ
ធ្វើប៉ាតុកម្ម នៅរដ្ឋធានី វ៉ាស៊ីនតោន សំដៅអំពាវនាវឲ្យប្រធានាធិបតី Barack
Obama បដិសេធគំរោងការណ៍កសាងបំពង់បង្ហូប្រេង Keystone XL និងស្នើឲ្យ ស្ថាប័នការពារបរិស្ថានអនុវត្តស្តង់ដារអំពីគំរិតឧស្ម័ន្ធកាបូនិកបញ្ចេញចោល
នៅបណ្ដារោងចក្រថាមពល។ នេះគឺជាការធ្វើប៉ាតុកម្មដើម្បីបរិស្ថានក្នុងទ្រង់
ទ្រាយ ធំបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក ដោយមានការចូលរួមរបស់មនុស្ស
ចំនួន ៣៥ ពាន់នាក់ ។ អ្នករៀបចំព្រឹត្តិការនេះ លោក Bill MacKibben បាន
អះអាងថា៖ ការអនុម័តលើគំរោងការណ៍ពោលខាងលើនឹងជះឥទ្ធិពលដ៏ធ្ងន់
ធ្ងរដល់បរិស្ថាន៕