ប្រជាជនអ៊ុយក្រែនខាងកើតមិនពន្យាពេលវេលាបោះប្រជាមតិ
|
ប្រជាជននៅទីក្រុង Donetsk ដែលគាំទ្ររុស្ស៊ី (រូបថតៈAljazeera ) |
(VOVworld)-នាថ្ងៃទី៨ឧសភា អ្នកប្រមុខដែលតែងតាំងដោយខ្លួនឯងរបស់ សា
ធារណរដ្ឋ Donetsk លោក Andriy Purgin បានឪ្យដឹងថា បណ្តាសមាជិក សភានៅ
តំបន់នានាបានបដិសេធពន្យាពេលវេលាបោះប្រជាមតិដើម្បីកំណត់ បែបបទរបស់
តំបន់នេះ ហើយប្រកាសថា នៅតែដំណើការការបោះប្រជាមតិនា ថ្ងៃទី១១ឧសភា
ខាងមុខ។តាមលោកPurgin ថាសេចក្តីសម្រេចពោលខាងលើ ត្រូវបានអនុម័តក្នុង
កិច្ចប្រជុំ១នៅDonetsk នាថ្ងៃទី៨ឧសភា។
មុននោះក្នុងថ្ងៃដដែល បាតុករនៅ Luhansk របស់អ៊ុយក្រែនខាងកើតបាន បដិសេធសេចក្តីអំពាវនាវរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្តីអំពី ផ្អាក់ការបោះប្រជាមតិអំពីអនាគត់របស់តំបន់ ហើយការបោះប្រជាមតិនេះនឹង ប្រព្រឹត្តទៅចំផែនការគឺនាថ្ងៃទី១១ឧសភាខាងមុខ៕