ប្រជាមតិរបស់ពិភពលោកអំពីការប្រយុទ្ធ Dien Bien Phu លើលំហអាកាស

(VOV)-ជ័យជំនះ “Dien Bien Phu លើលំហអាកាស” ឆ្នាំ១៩៧២ជាយុទ្ធជ័យឆ្នើម
បំផុតក្នុងការតស៊ូប្រយុទ្ធរបស់ប្រជាជនភាគខាងជើងវៀតណាមដែលវាយយកឈ្នះ
ទៅលើទ័ពអាកាសអាមេរិក។ សាធារណមតិអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះ
អត្ថន័យនៃជ័យជំនះនេះក៏ដូចជាយុទ្ធវិធីរបស់កងទ័ពវៀតណាម ទន្ទឹមនឹងនោះ
ថ្កោលទោសការទម្លាក់គ្រាប់បែករោយមកលើទីក្រុងហា​ណូយរបស់កងទ័ពជើង
អាកាសអាមេរិក។ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀត ណាមសូមប្រមូលមតិរបស់
បណ្តាអ្នកជំនាញការយោធានិងអតីតយុទ្ធជន អាមេរិកស្តីអំពីជ័យជំនះ Dien Bien
Phu លើលំហរអាកាស។​

ប្រជាមតិរបស់ពិភពលោកអំពីការប្រយុទ្ធ Dien Bien Phu លើលំហអាកាស - ảnh 1
រូបថតៈ  Internet

        ឧត្តមសេនីយ៌ឯក Anatoli Khiupenen ជាអតីតប្រធានក្រុមទីប្រឹក្សាយោធា
សហភាពសូវៀតប្រចាំនៅវៀតណាមពិនិត្យថា​ Dien Bien Phu លើលំហរអាកាស
របស់វៀតណាម ក៏ដូចជាការប្រយុទ្ធនៅ Stalingrad របស់សហភាពសូវៀតមុននេះ
។ ឧត្តមសេនីយ៌ទោ Victor Ivanovich Filippov អតីតអ្នកជំនាញការយោធាដែល
បំពេញ ការងានៅហាណូយនាឆ្នាំ១៩៧២អះអាងថា៖

        “ប្រជាជាតិវៀតណាមជាប្រជា ជាតិវីរៈភាព១ និងកងទ័ពអាមេរិកមិន
ដកចេញបានរាល់មេរៀនខណៈពេលដែលនៅតែមានឧបាយកលចង់ដណ្តើម
យកឈ្នះទីលើឆន្ទះមិនចុះញ៉មរបស់បរជាជាតិវៀតណាមដោយគ្រាប់បែក។
ម្យ៉ាងទៀត ប្រជាជនវៀតណាត្រូវទទួលបានការគាំទ្ររបស់មនុស្ស ជាតិជំរើន
ជឿនលឿនលើពិភពលោកក៏ដូចជានៅអាមេរិក។ ក្នុងការតស៊ូយុត្តិធម៌នេះ វៀតណាមក្លាយទៅជានិមិត្តរូបនៃការតស៊ូប្រយុទ្ធដណ្តើមឯករាជ្យ"។

        បណ្ឌិត John Prados នាយកនៃ​បណ្តាគំរោងការន៌ឯកសារវៀតណាមនិង
ចារកម្មចំណុះមជ្ឈមណ្ឌលតំគល់ទុក សន្តិសុខជាតិអាមេរិកចាត់ទុកថា៖

        “ភាគខាងជើងវៀតណាមបានមានការវាយតម្លៃយដ៏ត្រឹមត្រូវអំពីរាល់
សកម្ម ភាពដែលជនអាមេរិកអាចអនុវត្តន៌។ ទីក្រុងហាណូយបានរៀបចំ
ការពារនិងជំលៀសប្រជាជនស៊ីវិល រួមចំណែកក្នុងការកាត់បន្ថយអ្នកស្លាប់
និងរងរបួស។ កម្លាំងការពារដែនអាកាសភាគខាងជើងវៀតណាម បានហ្វឺក
ហាត់យ៉ាងម៉ត់ចត់ត្រៀមខ្លួនជាស្រេចក្នុងលក្ខណៈដែលអាមេរិកអាចវាយប្រ
ហារទីក្រុងហាណូយ។ចំពោះភាគី​អាមេរិកវិញ គេមិនកសាងផែនការគ្រប់
គ្រាន់ និងមិនព្យាករណ៌បានលទ្ធភាព ទប់ទល់ការពារខ្លាំងក្លាដូច្នោះរបស់
ភាគខាងជើងវៀតណាម"។

        មានអតីតយុទ្ធជនអាមេរិកជាច្រើន ក្នុងនោះមាន គិលានុបដ្ឋាយិកា Susan
Schall បានឲ្យដឹងថា៖

        “ខ្ញុំធ្វើជាគិលានុបដ្ឋាយិកាក្នុងកងកម្លាំងកងទ័ពជើងទឹកអាមេរិកចាប់
តាំង ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩។ ពេលនោះខ្ញុំយល់ថា ខ្លួនក្លាយទៅជា
ផ្នែក១នៃ​ គ្រឿងម៉ាស៊ីនយោធាដែលកំពុងបំភ្លិចបំផ្លាញប្រទេសផ្សេងៗ។ ខ្ញុំ
បានឃើញផ្ទាល់ភ្នែករាល់ការឈឺចាប់ដែលប្រជាជនអាមេរិកនិងប្រជាជន

វៀតណាមត្រូវទ្រាំទ្រ ។ អ្វីៗដែលពួកគេធ្វើគឺខុសឆ្គង់"។

        សាធារណៈមតិរបស់លោកខាងលិចពេលនោះបានវាយតម្លៃថា ជ័យជំនះ
Dien Bien Phu លើលំហអាកាសជាព្រនង់ដែលវាយសំពោងទៅលើឧបាយកល
ចរចារលើប្រៀប ខ្លាំងរបស់រដ្ឋាភិបាល Nixon ចាប់បង្ខំភាគីអាមេរិកត្រូវចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងទីក្រុង Paris និងដកទ័ពចេញពីវៀតណាម បង្កើតបុព្វបទ
ដើម្បីកងទ័ពនិងប្រជាជន វៀតណាមរំដោះភាគខាងត្បូង ឯករាជ្យប្រទេសជាតិនា
ថ្ងៃទី៣០មេសាឆ្នាំ​១៩៧៥៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ