ប្រជាមតិអះអាងអំពីភាពលំបាកនៃទំនាក់ទំនងកិច្ចការក្នុងនិងក្រៅប្រទេសរបស់លោកObama
|
ប្រធានាធិបតីអាមេរិក Barak Obama
(រូបថតៈ Internet) |
(VOVworld)-ទោះបីបន្ទាប់ពីការបោះឆ្នោតសកលបានមានបទថ្លែងមតិមួយចំនួនមានចរឹតលក្ខណៈសម្រុះសម្រួលរវាងសេតវិមាន និងគណៈបក្សប្រជាធិបតេយ្យ
ជាមួយភាគីគណៈបក្សសាធារណៈរដ្ឋក្តី ប៉ុន្តែប្រជាមតិអាមេរិកនាថ្ងៃទី ៨វិច្ឆិកា
នៅចាត់ទុកថាប្រធានាធិបតី Barak Obama នៅតែប្រឈមមុខនឹងការសាកល្បង
ជាច្រើន ក្នុងរាល់បញ្ហាទំនាក់ទំនងកិច្ចការក្នុងនិងក្រៅប្រទេស។ ដល់សព្វថ្ងៃ ថ្នាក់ដឹកនាំគណៈបក្សប្រជាធិបតេយ្យនិងគណៈបក្សសាធារ ណរដ្ឋនៅរដ្ឋសភានៅតែខ្វែងគំនិតគ្នាអំពីបញ្ហាគោលនយោបាយពន្ធ។ ក្នុងបញ្ហា ដែលអ្នកបោះ
ឆ្នោតតែងតែយកចិត្តទុកដាក់នេះ សេតវិមាន និង សមាជិកសភារបស់គណៈ
បក្សប្រជាធិបតេយ្យ មានការផ្តួចផ្តើមគំនិតដំឡើងពន្ធចំពោះអ្នកមាន។ ការ
ដំឡើងពន្ធនេះ នឹងបង្កើនប្រភពចំណូលថវិកាជាតិ រួមចំណែកចូលក្នុងការដោះស្រាយបញ្ហាប្រាក់បំណុលជាតិ។ ប៉ុន្តែទស្សនៈរបស់ថ្នាក់ដឹកនាំគណៈបក្ស សាធារណរដ្ឋចាត់ទុកថា អ្នកមានប្រាក់ជាកម្លំាងចលករនៃខឿនសេដ្ឋកិច្ច ដូច្នេះ បើដំឡើងពន្ធនឹងធ្វើឲ្យការវិនិយោគថយចុះ ដោយហេតុនេះ មិនល្អសម្រាប់
ខឿនសេដ្ឋកិច្ចទេ។ ចំពោះកិច្ចការបរទេស ប្រធានាធិបតី Obama ក៏កំពុងប្រ
ឈមនិងការ សាកល្បងដែលត្រូវដោះស្រាយជាច្រើនដែរ។ រយៈពេល៤ឆ្នាំកាន់
អំណាច លោក Obama នៅមិនទាន់អនុវត្តន៌បានការសន្យាជម្រុញអ៊ីស្រាអែល
និងប៉ាឡែទីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង៕