ប្រតិកម្មរបស់ប្រទេសផ្សេងៗចំពោះអនុក្រិតរឹតបន្តឹងគោលនយោបាយទិដ្ឋាការរបស់អាមេរិក
|
ប្រតិកម្មរបស់ប្រទេសផ្សេងៗចំពោះអនុក្រិតរឹតបន្តឹងគោលនយោបាយទិដ្ឋាការរបស់អាមេរិក |
(VOV)_ប្រទេសជាច្រើនលើពិភពលោក ឞានមានប្រតិកម្មចំពោះអនុក្រិតមួយ
ដែលទាក់ទិនដល់បញ្ហាទទួលជនចំណាក់ស្រុក ដែល ប្រធានាធិបតីអាមេរិក លោក
Donald Trump ទើបបានចុះហត្ថលេខា នាថ្ងៃទី២៧មករា។ រដ្ឋមន្ត្រីការបរទេសបារាំង
លោក Jean Marc Ayrault បានអោយដឹងថា៖ បារាំងនិងអាលឺម៉ង់ព្រួយបារម្ភជាច្រើន
ចំពោះសេចក្ដីសម្រេចមួយចំនួនរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump
ជាពិសេសគឺសេចក្ដីសម្រេចចិត្តកាត់បន្ថយបរិមាណជនចំណាក់ស្រុកនៅអាមេរិក។
មុននោះ ពី Tehran ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានរិះគន់លោក
Donald Trump ហើយសង្កត់ធ្ងន់ថា៖ នាបច្ចុប្បន្ន មិនមែនជាពេលវេលាកសាងជញ្ជាំង
រវាងបណ្ដាប្រទេសទេ៕