ប្រតិកម្មរបស់មជ្ឈដ្ឋានមន្ត្រីអាមេរិកចំពោះការបញ្ចប់កិច្ចព្រមព្រៀងយោធារបស់ហ្វីលីពីន

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ (Donald Trump) កាលពីថ្ងៃទី ១២ ខែកុម្ភៈបានឲ្យដឹងថា លោកមិនសូវចាប់អារម្មណ៍អំពីការដែលហ្វីលីពីនសម្រេចចិត្ត បញ្ចប់កិច្ចព្រមព្រៀងកងកម្លាំងយោធាធ្វើទស្សនកិច្ច (VFA) រវាងប្រទេសទាំងពីរដែលបានចុះហត្ថលេខានាឆ្នាំ ១៩៩៨ ។
ប្រតិកម្មរបស់មជ្ឈដ្ឋានមន្ត្រីអាមេរិកចំពោះការបញ្ចប់កិច្ចព្រមព្រៀងយោធារបស់ហ្វីលីពីន - ảnh 1 រូបថតមានលក្ខណៈឧទាហរណ៍ (ប្រភព៖ Rappler)

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅឯសេតវិមាននៅពេលត្រូវបានសួរអំពីការសម្រេចចិត្តរបស់ប្រទេស ហ្វីលីពីន ដែលបានប្រកាសនាថ្ងៃទី ១១ ខែកុម្ភៈលោក Trump បានមានប្រសាសន៍ថា“ ខ្ញុំពិតជាមិនសូវចាប់អារម្មណ៍ទេ ប្រសិនបើពួកគេចង់ធ្វើដូច្នោះ។ យើងនឹងសន្សំសម្ចៃបានប្រាក់បានច្រើន” ។

មុននេះនាថ្ងៃទី ១១ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper បានវាយតម្លៃថាការដែលហ្វីលីពីនដកខ្លួនចេញពីកិច្ចព្រមព្រៀង VFA គឺជាការសម្រេចចិត្ត “ គួរឲ្យសោកស្តាយ” និង“ខុសផ្លូវ” ដែលអាចបង្កហានិភ័យដល់សន្តិសុខក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ