ប្រតិកម្មរបស់វៀតណាមអំពីការដែលហ្វីលីពីនប្តឹងតវ៉ាចិន
|
ប្រតិកម្មរបស់វៀតណាមអំពីការដែលហ្វីលីពីនប្តឹងតវ៉ាចិន |
Vovworld-នាថ្ងៃទី៣១តុលាឆ្លើយសំនួរស្ដីពីទស្សនៈរបស់វៀតណាមចំពោះ
ការដែលនាថ្ងៃទី២៩តុលាតុលាការអជ្ញាកណ្ដាលករណីហ្វីលីពីនប្តឹងតវ៉ាចិនបាន
ចេញសាលក្រមស្ដីពីបញ្ហាសមត្ថភាពនិងប្រកាសនាថ្ងៃទី៣០តុលានៃក្រសួងការបរទេសចិនបដិសេធសាលក្រមពោលខាងលើក្នុងនោះបន្តអះអាងនូវអធិបតេយ្យ
ភាពរបស់ចិនចំពោះប្រជុំកោះនៅសមុទ្រខាងកើតក៏ដូចជាសិទ្ធិប្រយោជន៍របស់
ចិនបង្កើតក្នុងប្រវត្តិសាស្ត្រនៅសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសវៀត
ណាមលោក Le Hai Binh បានអះអាងជាថ្មីម្ដងទៀតនូវអធិបតេយ្យភាពមិនអាច
ប្រកែកបានរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។
ទាក់ទិនដល់ការប្តឹងតវ៉ារបស់ហ្វីលីពីន វៀតណាមជាច្រើនលើកច្រើនសារបង្ហាញ
នូវទស្សនៈរបស់ខ្លួនពិសេសគឺក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសវៀត
ណាមផ្ញើរជូនតុលាការអជ្ញាកណ្ដាលនាថ្ងៃទី៥ធ្នូឆ្នាំ២០១៤។ វៀតណាមនឹងបន្តតាម
ដានដំណើរការជាបន្តនៃករណីនិងរក្សាសិទ្ធិប្រើប្រាស់រាល់វិធានការសន្តិភាពសម
ស្របនិងចាំបាច់ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍សហរបច្បាប់របស់ខ្លួននៅ
សមុទ្រខាងកើត៕