ប្រតិកម្មរបស់វៀតណាមអំពីការដែលអាមេរិកទទួលស្គាល់ក្រុងយេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល
(VOVWORLD) -ស្ដីពីជំហរថ្មីរបស់អាមេរិកចំពោះបញ្ហាយេរូសាឡឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានសម្តែងការព្រួយបារម្ភថា សេចក្ដីសម្រេចចិត្តនេះអាច ប៉ះពាល់អវិជ្ជមានដល់សន្តិភាពនិងស្ថិរភាពនៅមជ្ឈឹមបូព៌ា។
ប្រតិកម្មរបស់វៀតណាមអំពីការដែលអាមេរិក
ទទួលស្គាល់ក្រុងយេរូសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល |
ស្ដីពីជំហរថ្មីរបស់អាមេរិកចំពោះបញ្ហាយេរូសាឡឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានសម្តែងការព្រួយបារម្ភថា សេចក្ដីសម្រេចចិត្តនេះអាច ប៉ះពាល់អវិជ្ជមានដល់សន្តិភាពនិងស្ថិរភាពនៅមជ្ឈឹមបូព៌ា។
វៀតណាមមានទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយប្រទេសមជ្ឈឹមបូព៌ាទាំងឡាយ ក្នុងនោះ មានប៉ាឡែស្ទីន និងអ៊ីស្រាអែលផងដែរ។ វៀតណាមអបអរសាទររាល់កិច្ចខិតខំប្រឹងប្រែងរបស់តំបន់ អន្តរជាតិ និងភាគីទាក់ទិននានា សំដៅដោះស្រាយជម្លោះដោយសន្តិវិធី ហើយនាំមកនូវសន្តិភាពប្រកបដោយនិរន្តរភាព និងយូរអង្វែងដល់មជ្ឈឹមបូព៌ា ដើម្បីផលប្រយោជន៍ និងការអភិវឌ្ឍន៍នៃប្រទេសទាំងឡាយនៅតំបន់ រួមចំណែកសម្រាប់សន្តិភាពក្នុងតំបន់ និងលើពិភពលោក។
វៀតណាមអះអាងសារជាថ្មីម្ដងទៀតនូវជំហរមុនក៏ដូចជាក្រោយអំពីការគាំទ្រដំណោះស្រាយរដ្ឋទាំងពីរ ក្នុងនោះ មានការបង្កើតរដ្ឋប៉ាឡេស្ទីន ដោយរួមរស់នៅ សន្តិភាពជាមួយរដ្ឋអ៊ីស្រាអែល ដែលមានខ្សែព្រំដែនឆ្នាំ ១៩៦៧៕