ប្រតិបត្តិគេហទំព័រសហគ្រាសស្ដីពីគោលនយោបាយបង្កភាពងាយស្រួលពាណិជ្ជកម្ម

(VOVWORLD) - នៅពេលចូលទៅកាន់គេហទំព័រនេះ សហគមន៍ធុរកិច្ច នឹងធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងព័ត៌មានថ្មីៗបំផុតស្តីពីការបង្កើតភាពងាយស្រួលពាណិជ្ជកម្មក្នុងសកម្មភាពនាំចូល និងនាំចេញ។ អ្នកចូលក៏អាចស្វែងរកឯកសារគោលនយោបាយ បទប្បញ្ញត្តិច្បាប់ នីតិវិធី និងព័ត៌មានដែលមានផលប្រយោជន៍ក្នុងវិស័យសម្របសម្រួលពាណិជ្ជកម្ម។
ប្រតិបត្តិគេហទំព័រសហគ្រាសស្ដីពីគោលនយោបាយបង្កភាពងាយស្រួលពាណិជ្ជកម្ម - ảnh 1ប្រតិបត្តិគេហទំព័រសហគ្រាសស្ដីពីគោលនយោបាយបង្កភាពងាយស្រួលពាណិជ្ជកម្ម
នាថ្ងៃទី ៦ មេសា នៅទីក្រុងហាណូយ សហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានបើកដំណើរការជាផ្លូវការនូវគេហទំព័រសហគ្រាសស្ដីពីគោលនយោបាយសម្រួលពាណិជ្ជកម្ម (VNTF) សំដៅជួយឧបត្ថម្ភដល់សហគ្រាសវៀតណាមក្នុងសកម្មភាពនាំចេញ នាំចូល។ VNTF មានអាសយដ្ឋាននៅ “https://thuanloithuongmai.vcci.com.vn” (ឈ្មោះដែនផ្លូវការ) និង “vntf.vn”។ នៅពេលចូលទៅកាន់គេហទំព័រនេះ សហគមន៍ធុរកិច្ច នឹងធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងព័ត៌មានថ្មីៗបំផុតស្តីពីការបង្កើតភាពងាយស្រួលពាណិជ្ជកម្មក្នុងសកម្មភាពនាំចូល និងនាំចេញ។ អ្នកចូលក៏អាចស្វែងរកឯកសារគោលនយោបាយ បទប្បញ្ញត្តិច្បាប់ នីតិវិធី និងព័ត៌មានដែលមានផលប្រយោជន៍ក្នុងវិស័យសម្របសម្រួលពាណិជ្ជកម្ម។ VNTF នឹងក្លាយជាបណ្តាញព័ត៌មានដ៏មានប្រយោជន៍ និងមានប្រសិទ្ធភាព ដើម្បីជួយឧបត្ថម្ភដល់សហគ្រាសម្ចាស់ការធ្វើសមាហរណកម្ម និងចូលរួមក្នុងសកម្មភាពគោលនយោបាយ និងច្បាប់ពាក់ព័ន្ធនឹងការសម្របសម្រួលពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ