ប្រទេសកម្ពុជាបានបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណលេងល្បែងតាមអ៊ិនធើណែត
(VOVWORLD) - នាថ្ងៃទី ១៨ ខែសីហា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាប្រទេសនេះនឹងមិនផ្តល់អាជ្ញាប័ណ្ណថ្មីដល់សកម្មភាពធ្វើអាជីវកម្មលេងល្បែងស៊ីសងតាមអ៊ិនធើណែតទៀតទេ ក៏ដូចជាមិនបន្តពន្យាពេលសម្រាប់អាជ្ញាប័ណ្ណដែលជិតផុតសពុលភាពនាពេលខាងមុខនេះផងដែរ។
កម្ពុជាហាមឲ្យលេងល្បែងស៊ីសងនៅតាមអ៉ិធើណែត (រូបថត៖ phnompenhpost.com) |
សម្តេចតេជោ ហ៊ុនសែន បានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកម្ពុជានឹងបញ្ឈប់ការ ផ្តល់អាជ្ញាប័ណ្ណសម្រាប់ការធ្វើអាជីវកម្មល្បែងស៊ីសងតាមអ៊ីនធើណែតទាំងក្នុងនិងក្រៅប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលក៏មិនបន្តពន្យាពេលសម្រាប់អាជ្ញាប័ណ្ណដែលមានមូលដ្ឋាននានានាពេលបច្ចុប្បន្ននោះឡើយ ហេតុដូច្នេះហើយមូលដ្ឋានធ្វើអាជីវកម្មល្បែងស៊ីសងតាមអ៊ិនធើណែតអាចធ្វើប្រតិបត្តិការរហូតដល់ពេលអាជ្ញាប័ណ្ណផុតសពុលភាពរបស់ខ្លួនតែប៉ុណ្ណោះ។ សេចក្តីសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានរកឃើញជនល្មើសបរទេសមួយចំនួនបានបើកមូលដ្ឋានលេងល្បែងភ្នាល់តាមអ៊ិនធើណែតដោយខុសច្បាប់នៅក្នុងប្រទេសនេះព្រមទាំងប្រើប្រាស់មូលដ្ឋានទាំងនេះជាកន្លែងដើម្បីធ្វើការគំរាមកំហែងទារប្រាក់ចំពោះជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេសកម្ពុជាផងដែរ៕