ប្រទេសកូរ៉េទាំងពីរសម្រេចបញ្ជីរាយនាមបណ្ដាក្រមគ្រួសារ ដែលព្រាត់ប្រាសគ្នា ត្រូវជួបជុំគ្នាវិញ

(VOVWORLD) -នាថ្ងៃទី ៦ សីហា ក្រសួងបង្រួបបង្រួមកូរ៉ខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េទាំងពីរបានសម្រេចបញ្ជីរាយនាមបណ្ដា ដែលព្រាត់ប្រាសគ្នាដោយសង្គ្រាម  (1950-1953) នឹងត្រូវបានជួបជុំគ្នាវិញនាខែសីហា ក្រោយពី បែកគ្នាជាច្រើនទសវត្សរ៍មក។ 
ប្រទេសកូរ៉េទាំងពីរសម្រេចបញ្ជីរាយនាមបណ្ដាក្រមគ្រួសារ ដែលព្រាត់ប្រាសគ្នា ត្រូវជួបជុំគ្នាវិញ - ảnh 1 ជំនួបជួបជុំគ្នារវាងក្រុមគ្រួសារនៃប្រទេសកូរ៉េទាំងពីរ (រូបថត: យ៉ុនហាប)

មនុស្សសរុបចំនួន ៩៣ នាក់នៅកូរ៉េខាងត្បូងនឹងទៅកាន់មណ្ឌល សម្រាកសំហែកាយនៅលើភ្នំ Kumgang នៃ ស.ប.ប.ក ដើម្បីជួបជុំជាមួយសាច់ញាតិរបស់ខ្លួន ខណៈដែលប្រជាពលរដ្ឋ ស.ប.ប.ក ចំនួន ៨៨ នាក់ ក៏នឹងត្រូវបានជួបជុំជាមួយក្រុមគ្រួសាររបស់ខ្លួនផងដែរ។ ជំនួបជួបជុំនេះ គ្រោងនឹង ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែសីហាខាងមុខ។ នេះគឺជាជំនួបជួបជុំគ្នាជាលើកដំបូង ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។

តាមតួរលេខស្ថិតិដល់ដំណាច់ខែឧសភា ឆ្នាំ ២០១៨ របស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថាចំនួនប្រជាជនកូរ៉េខាងត្បូងមានបំណងប្រាថ្នាចង់ជួបជុំសាច់ញាតិ ដែលកំពុងរស់នៅ ស.ប.ប.ក គឺជាង១៣២ ០០០ នាក់ ក្នុងនោះ មានមនុស្សចំនួន ៥៧ ០០០ នាក់កំពុងរស់រានមានជីវិត ហើយភាគច្រើនគឺមានអាយុលើសពី ៧០ ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ