ប្រទេសកូរ៉េទាំងពីរឯកភាពរៀបចំកិច្ចប្រជុំកំពូលនាព្រឹកថ្ងៃទី ២៧ មេសា

(VOVWORLD) -នាថ្ងៃទី ២៣ មេសា កូរ៉េខាងត្បូង និងសាធារណរដ្ឋប.ប.ក ទទួលបានកិច្ចព្រមព្រៀងមួយស្ដីពីពិធីការ វិធានការសន្តិសុខ និងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅភូមិផ្អាកសង្គ្រាម Panmunjom នាព្រឹកថ្ងៃទី ២៧ មេសាខាងមុខ។
ប្រទេសកូរ៉េទាំងពីរឯកភាពរៀបចំកិច្ចប្រជុំកំពូលនាព្រឹកថ្ងៃទី ២៧ មេសា - ảnh 1ប្រទេសកូរ៉េទាំងពីរឯកភាពរៀបចំកិច្ចប្រជុំកំពូលនាព្រឹកថ្ងៃទី ២៧ មេសា 

យោងតាមអ្នកនាំពាក្យរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ប្រទេសកូរ៉េទាំងពីរបានឯកភាពក្នុងការអនុញ្ញត្តឲ្យផ្សាយបន្តផ្ទាល់នូវជំនួបកំពូលពោលខាងលើ។ ។ ព្យុងយ៉ាងក៏បានអនុញ្ញត្តិឲ្យ សេអ៊ូលផ្សព្វផ្សាយព័ត៌មានអំពីជំនួបកំពូលនេះ បន្ទាប់ពីពេលដែលថ្នាក់ដឹកនាំនៃ សាធារណរដ្ឋប.ប.ក មកកាន់ខ្សែព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ។

យោងតាមផែនការ សាធារណរដ្ឋប.ប.ក នឹងចាត់បញ្ជូនគណប្រតិភូនាំមុខមួយក្រុម ទៅកាន់ភូមិផ្អាកសង្គ្រាម Panmunjom របស់ភាគីកូរ៉េខាងត្បូង នាថ្ងៃទី ២៥ មេសា ដើម្បីត្រៀមរៀបចំសម្រាប់ជំនួបកំពូលនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ