ប្រទេសជាច្រើនអំពាវនាវឲ្យកូរ៉េខាងជើងគោរពសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាអ.ស.ប

(VOVWORLD) - នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នាថ្ងៃទី៧ កញ្ញា បាន អំពាវនាវឲ្យពិភពលោកដាក់សម្ពាធយ៉ាងអតិបរមាទៅលើកូរ៉េខាងជើង ដើម្បី ប្រទេសនេះលុបចោលកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួច។
ប្រទេសជាច្រើនអំពាវនាវឲ្យកូរ៉េខាងជើងគោរពសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សាអ.ស.ប - ảnh 1មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un (ខាងស្ដាំ) តាមដានការបាញ់សាកល្បងកាំជ្រួចប្រភេទ ICBM កាលពីថ្ងៃទី២៨ កក្កដា (រូបថត៖ EPA/TTXVN) 

(VOVworld) - នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នាថ្ងៃទី៧ កញ្ញា បាន អំពាវនាវឲ្យពិភពលោកដាក់សម្ពាធយ៉ាងអតិបរមាទៅលើកូរ៉េខាងជើង ដើម្បី ប្រទេសនេះលុបចោលកម្មវិធី នុយក្លេអ៊ែរនិងកាំជ្រួច។ ទន្ទឹមនឹងនោះ ពិភពលោក ត្រូវបង្ខំឲ្យកូរ៉េខាងជើងគោរពជាភ្លាមមួយរំពេចយ៉ាងគ្រប់គ្រាន់នូវសេចក្ដីសំរេច ចិត្តទាក់ទិនទាំងអស់របស់ក្រុមប្រឹក្សាអ.ស.ប ហើយលុបចោលកម្មវិធី នុយក្លេអ៊ែរ និងកាំជ្រួចរបស់ប្រទេសនេះតាមរបៀបដែលអាចផ្ទៀងផ្ទាត់បាននិងមិនអាចផ្ទុយទៅវិញបានឡើយ។ ប្រមុខដឹកនាំជប៉ុនរូបនេះចាត់ទុកថា កូរ៉េខាងជើងកំពុង បង្កើនការសាកល្បងជាសាធារណៈចំពោះ ខឿនសន្តិភាព ភាពសម្បុររុងរឿង ច្បាប់និងសណ្ដាប់ធ្នាប់ក្នុងតំបន់ក៏ដូចជាលើពិភពលោកទាំងមូលផងដែរ។ ក្នុង បម្រែបម្រួលទាក់ទិនមួយទៀត តំណាងជាន់ខ្ពស់ទទួលបន្ទុក គោលនយោបាយ សន្តិសុខនិងកិច្ចការបរទេស EU លោកស្រី Federica Mogherini ឲ្យដឹងថា EU កំពុងត្រៀមរៀបចំបង្កើន បទដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងសំដៅតបតវិញនូវការសាកល្បងនុយក្លេអ៊ែររបស់ព្យុងយ៉ាង។

        ទាក់ទិនដល់ករណីសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងកិច្ចប្រជុំនា ថ្ងៃទី៧ កញ្ញា នៅរដ្ឋធានីសេអ៊ូល រដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកក្រុម MIKTA (រួមមានកូរ៉េខាងត្បូង ម៉ិកស៊ិក ឥណ្ឌូនេស៊ី ទួរគីនិងអូស្ត្រាលី) បានចេញ សេចក្ដីថ្លែងការណ៍រួមដែលអំពាវនាវឲ្យព្យុងយ៉ាងគោរពសេចក្ដីសំរេចចិត្តរបស់ ក្រុមប្រឹក្សាអ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ