ប្រទេសជានិច្ចកាលស្វាគមន៍បណ្ដាយុវជនជាជនវៀតណាមនៅឯបរទេសត្រឡប់មកកសាងប្រទេសជាតិ
|
ប្រទេសជានិច្ចកាលស្វាគមន៍បណ្ដាយុវជនជាជនវៀតណាមនៅឯបរទេសត្រឡប់មកកសាងប្រទេសជាតិ |
(VOV)_ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា៖ ប្រ
ទេសជានិច្ចកាលស្វាគមន៍បណ្ដាយុវជនជាជនវៀតណាមនៅឯបរទេសត្រឡប់
មកកសាងប្រទេសជាតិ នៅក្នុងជំនួបប្រាស្រ័យជាមួយដំណាងយុវជន កុមារជំទង់
វៀតណាមកំពុងសិក្សារនៅឯបរទេសចំនួន១០០នាក់ បានត្រឡប់មកទីក្រុងហា
ណូយ ចូលរួលការបោះជំរុំរដូវក្តៅ វៀតណាម ឆ្នាំ ២០១៥ នារសៀលថ្ងៃទី១៤
កក្កដា នៅទីក្រុងហាណូយ។ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់
ធ្ងន់ថា៖ រាល់គោលនយោបាយ របស់បក្ស និងរដ្ឋ កំពុងបានធ្វើជាក់ស្ដែងភាវូប
នីយកម្ម ចូលក្នុងជីវភាពរស់នៅ បង្កឱកាស សំរាប់ប្រជាជនគ្រប់ស្រទាប់បានវិល
ត្រឡប់មកស្រុកកំណើតវិញ ឃើញការផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ។ ទន្ទឹមនឹង
នោះ លោក Truong Tan Sang ក៏មានគោលបំណងថា៖ ក្មួយៗខំប្រឹងប្រែងសិក្សា
រៀនសូត្រ អោយក្លាយទៅជាស្ពានតភ្ជាប់វៀតណាមជាមួយប្រទេសនានា និងត្រ
ឡប់មក រួមវិភាគទានចូលក្នុងការកសាងស្រុកកំណើត ប្រទេសជាតិផងដែរ៕