ប្រទេសម៉ាលី៖ ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីត្រូវចាប់ខ្លួននៅបន្ទាយទាហាន

(VOVWORLD) - កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅម៉ាលី (MINUSMA) នាយប់ថ្ងៃទី២៤ ខែឧសភាបានអំពាវនាវឱ្យមានការដោះលែងលោកប្រធានាធិបតី Bah N’Daw និងលោកនាយករដ្ឋមន្ត្រី Moctar Ouane ជាបន្ទាន់ ទន្ទឹមនឹងនេះ អំពាវនាវឲ្យភាគីទាំងអស់មានការអត់ធ្មត់។

ប្រទេសម៉ាលី៖ ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីត្រូវចាប់ខ្លួននៅបន្ទាយទាហាន - ảnh 1នាយករដ្ឋមន្រ្តីម៉ាលី លោក Moctar Ouane (កណ្ដាល) ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុង Bamako កាលពីថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២១ (រូបថតឯកសារ៖ AFP/TTXVN)

ទីភ្នាក់ងារសារព័ត៌មាន AFP បានដកស្រង់សម្តីរបស់មន្ត្រីម៉ាលីថា នាថ្ងៃទី២៤ខែឧសភា ទាហានប្រទេសនេះបាននាំប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីបណ្តោះអាសន្ន ទៅកាន់ឯមូលដ្ឋានយោធាមួយនៅក្បែររដ្ឋធានី Bamako បន្ទាប់ពីបញ្ជីរាយនាមគណៈរដ្ឋមន្រី្តថ្មីត្រូវបានប្រកាស។

ព្រឹត្តិការណ៍នេះ អាចមកពីការមិនពេញចិត្តរបស់ទាហាន អំពីការដែល មន្ត្រីយោធាសំខាន់ៗចំនួនពីរនាក់ ដែលបានចូលរួមក្នុងការធ្វើពលប្រហារ នៅឆ្នាំ២០២០ មិនមានឈ្មោះនៅក្នុងបញ្ជីរាយនាមគណៈរដ្ឋមន្ត្រីថ្មី។ មន្ត្រីយោធាទាំងពីរនេះ គឺលោកវរសេនីយឯក Sadio Camara អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកវរសេនីយ៍ឯក Modibo Kone អតីតរដ្ឋមន្រ្តីសន្តិសុខនិងការពារជនស៊ីវិល។

កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅម៉ាលី (MINUSMA) នាយប់ថ្ងៃទី២៤ ខែឧសភាបានអំពាវនាវឱ្យមានការដោះលែងលោកប្រធានាធិបតី Bah N’Daw និងលោកនាយករដ្ឋមន្ត្រី Moctar Ouane ជាបន្ទាន់ ទន្ទឹមនឹងនេះ អំពាវនាវឲ្យភាគីទាំងអស់មានការអត់ធ្មត់។

សេចក្តីថ្លែងការណ៍រួមរបស់អង្គការសហប្រជាជាតិ សហព័ន្ធអាហ្វ្រិក(AU) សហគមន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) សហភាពអឺរ៉ុប(EU) អាមេរិកនិងអង់គ្លេសបានថ្កោលទោសការចាប់ខ្លួននេះ និងបានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់អ្នកនយោបាយទាំងពីររូប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ