|
នាវិករុស្សីម្នាក់បោះឆ្នោត(រូបថត៖ Internet) |
(VOV) តាមអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅសហព័ន្ធរុស្សីបានឲ្យដឹង
ថា៖ថ្ងៃទី៤មិនានៅរុស្សី បានប្រព្រិត្តទៅការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី។ ការ បោះ
ឆ្នោតបានចាប់ផ្តើមពីម៉ោង៨នឹងបញ្ចប់នាម៉ោង២០(ម៉ោងម៉ូស្កូវ)។នេះជាការបោះ ឆ្នោតប្រធា
នាធីបតីលើកទី៦ នឹងជាលើកដំបូងដែលមានអាណាត្តិបេសកកម្ម៦ឆ្នាំ។ ចូលរួមការប្រណាំង
ចូលវិមានក្រឹមឡាំងលើកនេះ មាននាយករដ្ឋមន្រ្តីVladimir Putin ប្រធានគណះកម្មាធិការមជ្ឈឹម
បក្សកុម្មុយនីស្តសហព័ន្ធរុស្សី (KPRF) Ghennady Zyuganov ប្រធានគណះបក្សប្រជាធិប
តេយ្យសេរី (LDPR) Vladimir Ghirinovsky មេដឹកនាំគណះបក្សដើម្បីប្រទេសរុស្សីយុត្តិធម៏
(SR) Sergey Mironov នឹងមហាសេដ្ឋី Mikhail Prokgorov។ដើម្បីដណ្តើមបានជ័យជំនះ
បេក្ខជនត្រូវដណ្តើមបានសំលេងគាំទ្រ ជាង៥០%។ប្រធានាធិបតីជាប់ឆ្នោតនឹងទទួល
តំណែងនាថ្ងៃទី៧ឧសភា។ លោក Vladimir Churov ប្រធានគណះកម្មាធីការរៀបចំការ
បោះឆ្នោតមជ្ឈឹមរុស្សីជូនដំណឹង ថា៖ ក្នុងទូទាំងប្រទេសរុស្សី មានអ្នកបោះឆ្នោតចំនួន១១០
លាននាក់ក្នុងនោះមានអ្នកបោះ ឆ្នោតចំនួន២លាននាក់កំពុងធ្វើការនៅឯបរទេស។មាន
ការិយាល័យបោះឆ្នោតចំនួន ៤០០កន្លែងសំរាប់អ្នកបោះឆ្នោតទាំងនេះនៅប្រទេសចំនួន
ជាង១៤០លើសកលលោក។នៅក្នុងទូទាំងប្រទេសរុស្សីមានការិយាល័យបោះឆ្នោតចំនួន
៩៥០០០កន្លែងរួមជាមួយ ភ្នាក់ងារចំនួន ៨៣០០០០នាក់។
|
បោះឆ្នោតប្រធានាធិបតីរុស្សីនៅវៀតណាម(រូបថត៖ Internet) |
នៅប្រទេសវៀតណាមស្ថានទូតរុស្សីបានរៀបចំការិយាល័យបោះឆ្នោតនៅ បណ្តាទី
ក្រុងខែត្រសំរាប់ប្រជាពលរដ្ឋរុស្សីទៅបោះឆ្នោត។ថ្ងៃទី៤មិនា នៅទីក្រុង Vung Tau ( Ba Ria
- Vung Tau) ចាប់ពីម៉ោង៨ កម្មាភិបាលកម្មកររុស្សីចំនួន៩៥០នាក់ដែល ធ្វើការនៅសារជីវ
កម្មវៀតណាម-រុស្សី Vietsovpetro បានទៅបោះឆ្នោតជ្រើសតាំង ប្រធានាធិបតី។មុននោះនៅ
Khanh Hoa ថ្ងៃទី២៩កុម្ភះការិយាល័យបោះឆ្នោត ត្រូវបានរៀបចំនៅទីក្រុង Nha Trang -ជាទីកន្លែងដែលមានបណ្តាអ្នកជំនាញការណ៏ រុស្សីធ្វើការនឹងភ្ញៀវទេសចរ Siberia មក
ទេសចរជាច្រើន។នៅ Binh Thuanការិយាល័យបោះឆ្នោតប្រធានាធិបតីរុស្សីត្រូវបានរៀបចំ
នៅMui Ne ( Phan Thiet) នាថ្ងៃទី២មិនា។ការបោះឆ្នោតប្រធានាធិបតីរុស្សីសំរាប់ពលរដ្ឋ
រុស្សី
នៅវៀតណាម ក៏ត្រូវបានរៀបចំនៅទីក្រុងហូជីមិញ Da Nang នឹងហាណូយដែរ៕