ប្រទេសរុស្ស៊ីអំពាវនាវដល់ប្រទេសអឺរ៉ុបនានាបញ្ចុះបញ្ចូលអាមេរិកឲ្យរក្សា INF

(VOVWORLD) -នាថ្ងៃទី ៧ ខែធ្នូ   រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានអំពាវនាវដល់បណ្តាប្រទេសអឺរ៉ុបគប្បីជះឥទ្ធិពលដល់អាមេរិក ដើម្បីការពារសន្ធិសញ្ញាកងកម្លាំងនុយគ្លេអ៊ែររយៈចំងាយមធ្យម (INF) ។ 
ប្រទេសរុស្ស៊ីអំពាវនាវដល់ប្រទេសអឺរ៉ុបនានាបញ្ចុះបញ្ចូលអាមេរិកឲ្យរក្សា INF - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (ស្តាំ) និងអគ្គលេខាធិការ OSCE លោក Thomas Greminger ។ (រូបថត AFP / TTXVN)

ថ្លែងមតិ បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាសមាជិកអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការអឺរ៉ុប   (OSCE) លើកទី ២៥ នៅទីក្រុង Milan ប្រទេសអ៊ីតាលីនោះ លោក Sergei Lavrov បានសង្កត់ធ្ងន់ថារុស្ស៊ីមានជំនឿថាអាមេរិកមានបំណងចង់បំផ្លាញ សន្ធិសញ្ញាកាត់បន្ថយអាវុធ យុទ្ធសាស្ត្រ (START-3) តាមរយៈការដកខ្លួនចេញពី INF ដែលបានចុះហត្ថលេខាកាលពីសម័យសង្គ្រាមត្រជាក់។

យោងតាមមន្ត្រីការទូតរុស្ស៊ីរូបនេះថា សមាភាគីនានាបស់លោក ក្នុងនោះមានរដ្ឋមន្ត្រីការបរទេសអាលឺម៉ង់ លោក Heiko Maas បានសម្តែងការព្រួយបារម្ភចំពោះការដែលអាមេរិកដកខ្លួនចេញពី INF ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ