ប្រទេសលោកខាងលិចមិនគួរនាំចេញដំណោះស្រាយយោធាសម្រាប់វិបត្តិនៅអ៊ុយក្រែន

ប្រទេសលោកខាងលិចមិនគួរនាំចេញដំណោះស្រាយយោធាសម្រាប់វិបត្តិនៅអ៊ុយក្រែន - ảnh 1
អគ្គលេខាធិការអ.ស.បព្រួយបារម្ភអំពីវិបត្តិនៅអ៊ុយក្រែន
(រូបថតៈAFP, Itar-tass )


(VOVworld)-នាថ្ងៃទី២កញ្ញា អគ្គលេខាធិការអ.ស.ប​លោក Ban Ki-moon បានព្រមាន
ឲ្យបណ្តាប្រទេសលោកខាងលិច មិនគួរនាំចេញដំណោះស្រាយសម្រាប់វិបត្តិ នៅ
អ៊ុយក្រែន។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកកាសែត ពេលដែលមកទស្សនា ប្រទេស
នូវែលហ្សេឡង់ លោក​Ban Ki-moon សម្តែងការព្រួយបារម្ភចំពោះបំរ៉ែបំរួល នាពេល
ថ្មីៗនេះនៅអ៊ុយក្រែន និងមិនចង់ឲ្យសភាពការណ៍ក្លាយទៅជាគ្រោះថ្នាក់ វិញ។
លោក​Ban Ki –moon ឲ្យដឹងថា វិបត្តិនៅអ៊ុយក្រែន បានជះឥទ្ធិពលទៅលើ តំបន់
និងសកលលោកទាំងមូល។ លោកក៏បានដាស់តឿនឲ្យមជ្ឈដ្ឋានមន្ត្រីអ៊ុយក្រែន
និងរុស្ស៊ីដោះស្រាយបញ្ហានេះដោយសន្តិវោធីតាមរយៈការសន្ទនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ