ប្រទេសអ៊ីរ៉ង់មានផែនការនឹងបង្កើនសមត្ថភាពមីស៊ីលឆ្លងទ្វីប

(VOVWORLD) - ថ្លែងមតិទៅកាន់អនុព័ន្ធយោធាបរទេស នាថ្ងៃទី១ខែកញ្ញា អនុរដ្ឋមន្ត្រីការពារជាតិ អ៊ីរ៉ង់លោក Mohammad Ahadi បានឲ្យដឹងថាប្រទេសនេះកំពុងរៀបចំផែនការ បង្កើនសមត្ថភាព លើមីស៊ីលផ្លោងឆ្លងទ្វីបក៏ដូចជាទិញ យន្តហោះ ចម្បាំងនិងនាវាមុជទឹកស៊េរីថ្មី។
ប្រទេសអ៊ីរ៉ង់មានផែនការនឹងបង្កើនសមត្ថភាពមីស៊ីលឆ្លងទ្វីប - ảnh 1 ប្រទេសអ៊ីរ៉ង់គ្រោងនឹងបង្កើនសមត្ថភាពមីស៊ីលឆ្លងទ្វីប

លោក Mohammad Ahadi ក៏បានសង្កត់ធ្ងន់ថាបទបញ្ជាដាក់ទណ្ឌកម្មរបស់ អន្តរជាតិមិនអាចទប់ស្កាត់ការអភិវឌ្ឍលើវិស័យ ឧស្សាហកម្មអាវុធនៃអ៊ីរ៉ង់បានឡើយ។  មន្រ្តីក្រសួងការពារជាតិរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងទៀតថា ប្រទេសនេះ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ជាចាំបាច់ហើយអ្វី ដែលគេគប្បីធ្វើគឺស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រមទាំងលើកកម្ពស់ឧស្សាហកម្មខាងការពារជាតិដោយពឹងផ្អែកទៅលើវិទ្យាសាស្ត្រទាន់សម័យនៃប្រទេសជាតិផងដែរ។

ទីក្រុង Tehran ក៏បានសង្កត់ធ្ងន់ថា ផែនការអភិវឌ្ឍន៍មីស៊ីល មិនទាក់ទងទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបានចុះហត្ថលេខារវាងប្រទេសនេះនិងបណ្តាប្រទេសមហាអំណាចពិភពលោកកាលពីឆ្នាំ ២០១៥នោះឡើយ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ