ប្រទេសអារ៉ាប់ជាច្រើនអំពាវនាវឲ្យអាមេរិកលុបចោលសេចក្ដីសំរេចអំពី Jerusalem
(VOVWORLD) - នាថ្ងៃទី៩ ធ្នូ រដ្ឋមន្រ្តីបណ្ដាប្រទេសសមាជិកសម្ព័ន្ធអារ៉ាប់ (AL) បានអំពាវនាវ ឲ្យអាមេរិកលុបចោលសេចក្ដីសំរេចដែលទទួលស្គាល់ Jerusalem ជារដ្ឋធានី របស់អ៊ីស្រាអែល។
អំពើហឹង្សាបន្តកើតមានឡើងរវាងប៉ូលីសអ៊ីស្រាអែលជាមួយបាតុករប៉ាឡេស្ទីនក្រោយពីសេចក្
ដីសំរេចរបស់ប្រធានាធិបតីលោក Donald Trump (រូបថត៖ Reuters)
|
ក្នុងសេចក្ដីថ្លែងការណ៍ក្រោយពីកិច្ចប្រជុំបន្ទាន់នៅរដ្ឋធានី គែវ របស់អេហ្ស៊ីបនោះ AL ឲ្យដឹងថា សេចក្ដីសំរេចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជាការរំលោភយ៉ាងធ្ងន់ធ្ងរ ចំពោះច្បាប់អន្តរជាតិ ដូច្នេះ ហើយមិនមានសុពលភាពឡើយ។ ក្រុមរដ្ឋមន្រ្តីការបរទេស AL ចាត់ទុកថា សេចក្ដីសំរេចរបស់ប្រធានាធិបតីអាមេរិកត្រឹមតែបណ្ដាលឲ្យភាពតានតឹងកើន ឡើង ញុះញង់ការចងកំហឹងនិងអាចរុញតំបន់ទាំងមូលធ្លាក់ចូលស្ថានភាពអំពើ ហឹង្សាប៉ុណ្ណោះ៕