ប្រទេសអាស៊ានបង្កើនសាមគ្គីភាពឯកភាព

ប្រទេសអាស៊ានបង្កើនសាមគ្គីភាពឯកភាព - ảnh 1
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak (រូបថត៖Guardian)

(VOVworld) – នាថ្ងៃទី៣០ ឧសភា ថ្លែងមតិនៅសន្និសីទតុមូលអាស៊ី-ប៉ាស៊ីហ្វិក
(APR) លើកទី៣០ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak បានសង្កត់ធ្ងន់ថា
បើទោះបីជាត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើនក្ដី តែអាស៊ានត្រូវការបង្កើន
សាមគ្គីភាព ឯកភាពនិងការតភ្ជាប់គ្នាដើម្បីបន្តទទួលបានទំនុកទុកចិត្តនិងសក្តិសម
ទៅនឹងតួនាទីមជ្ឈមណ្ឌលរបស់តំបន់ក្នុងកាលៈទេសៈដែលភូមិសាស្ត្រនយោបាយ
តំបន់មានការផ្លាស់ប្ដូរទាំងបរិយាកាសបណ្ដាញអ៊ីធឺណែត លើដីគោក នៅសមុទ្រ
និងលើអាកាសទៀតផង។ស្ដីអំពីបញ្ហាសមុទ្រខាងកើត លោក Najib បានលើក
ច្បាស់ថា ក្នុងស្ថានភាពនាបច្ចុប្បន្ន អាស៊ានគប្បីបញ្ចប់ការចរចារយ៉ាងឆាប់រហ័ស
ហើយចុះហត្ថលេខា ជាមួយចិនលើក្រមប្រតិបតិ្តនៅសមុទ្រ ខាងកើត (COC)។ក្នុង
រយៈពេលរង់ចាំ ម៉ាឡេស៊ីបានអំពាវនាវឲ្យភាគីទាំងអស់ អនុវត្តន៍យ៉ាងពេញលេញ
និងប្រកបដោយប្រសិទ្ធិភាពនូវសេចក្ដីថ្លែងការណ៍ស្ដីអំពីការប្រតិបតិ្តរបស់ភាគី
នានានៅសមុទ្រខាងកើត (DOC)។ លោក Najib ក៏បានឲ្យ ដឹងថែមទៀតថា
ម៉ាឡេស៊ីនឹងបន្តផ្អែកទៅលើផ្លូវការទូតនិងជំនួបសន្ទនាដើម្បីដោះស្រាយជំលោះ
ដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ