|
ផ្សែងអ័ព្ទដោយភ្លើងឆេះព្រៃគ្រប់ដណ្ដប់មជ្ឈមណ្ឌលរដ្ឋបាល Putrajaya
របស់ម៉ាឡេស៊ី (រូបថត៖AFP/TTXVN) |
(VOVworld) - ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៣ (AMME
១៣) ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយរបស់វៀតណាម សន្និសីទប្រទេស
ជាសមាជិកនៃកិច្ចព្រមព្រៀងអាស៊ានស្ដីពីការបំពុលផ្សែងអ័ព្ទឆ្លង ដែនលើកទី១១
ត្រូវបានរៀបចំឡើងក្នុងកាលៈទេសៈប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយបំរ៉ែ បំរួលអាកាសធាតុ
និងការកំពុលបរិស្ថានកាន់តែខ្លាំងទៅនៅក្នុងតំបន់។លោក Nguyen Ba Ngai អគ្គនា
យករងអគ្គនាយកដ្ឋានរុក្ខកម្មចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម
បានឲ្យដឹងថា ការទប់ស្កាត់គ្រោះភ្លើងឆេះព្រៃនិង ផ្សែងអ័ព្ទមុនបង្អស់ជាការទទួល
ខុសត្រូវរបស់ប្រទេសនិមួយៗ៖
“នាបច្ចុប្បន្ន ប្រទេសអាស៊ានទាំងឡាយបានបង្កើតមជ្ឈមណ្ឌលឃ្លាំមើលដែលផ្ដត់
ផ្គង់ព័ត៌មានអំពីផ្សែងអ័ព្ទឆ្លងដែន។ប្រទេសអាស៊ានក៏បានបង្កើតមូលនិធិប្រឆាំង
ផ្សែងអ័ព្ទ ក្នុងនោះវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងរួមវិភាគ
ទានក្នុងមូលនិធិនេះ។ក្រៅពីនោះ អាស៊ានក៏បានអំពាវនាវដល់ការផ្ដល់ជំនួយ
ឧបត្ថម្ភពីអង្គការអន្តរជាតិធំទាក់ទិននានា ដើម្បីអនុវត្តន៍ការងារបង្ការប្រឆាំង
គ្រោះភ្លើងឆេះព្រៃក៏ដូចជាអនុវត្តន៍ដំណោះស្រាយការពារបរិស្ថានប្រកបដោយ
ប្រសិទ្ធិភាពផងដែរ”៕