ប្រធានក្រុមចរចាររបស់កូរ៉េខាងត្បូងជំរុញការខំប្រឹងប្រែងចាប់ផ្តើមឡើងវិញកិច្ច ចរចារ៦ភាគី
|
ប្រធានក្រុមចរចារ៦ភាគីរបស់កូរ៉េខាងត្បូង Cho Tae-yong
(រូបថតៈ vietnamplus.vn) |
(VOVworld)-ប្រធានក្រុមចរចារ៦ភាគីរបស់កូរ៉េខាងត្បូង Cho Tae-yong បាន ទៅកាន់
ម៉ូស្គូ ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចទៅរុស្ស៊ី ក្នុងយៈពេល៣ថ្ងៃ សំដៅពិភាគ្សាអំពី
ការចាប់ផ្តើមឡើងវិញដំណើរការចរចារ៦ភាគី ស្តីអំពីបញ្ហានុយក្លេអ៉ែររបស់សាធារណ
រដ្ឋប្រជាធិបតេយ្យប្រជាមានឹតកូរ៉េ។ តាមផែនការ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅ
រុស្ស៊ី ដែលលោក Cho Tae-yong នឹងមានបណ្តាកិច្ច ចរចារជាមួយសមភាគីរុស្ស៊ី Igor
Morgulov និងមន្រ្តីជាន់ខ្ពស់មួយចំនួនរបស់ រុស្ស៊ីផងដែរ។ នេះជាលើកដំបូង លោក
Cho Tae-yong ក្នុងនាមជាប្រធានក្រុម ចរចារ មានកិច្ចចរចារជាមួយដៃគូររុស្ស៊ី។ មុន
នោះ លោកក៏មានការពិភាគ្សាជាមួយភាគីចិន អាមេរិក និងជប៉ុនជាដើម។
ខណៈពេលនោះ ប្រធានក្រុមចរចារ៦ភាគីរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រ
ជាមានឹតកូរ៉េ Kim Kye-kwan មានដំណើរទស្សនកិច្ចចិននិងរុស្ស៊ី តាំងពីដើមឆ្នាំ២០១៣ ដើម្បីឆ្លៀតយកការគាំទ្រចំពោះការចាប់ផ្តើមឡើងវិញ យន្តការចរចារ៦ភាគីផងដែរ៕