ប្រធានក្រុមចរចារ៦ភាគីរបស់ចិនទៅទស្សនកិច្ចសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ

ប្រធានក្រុមចរចារ៦ភាគីរបស់ចិនទៅទស្សនកិច្ចសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ - ảnh 1
ប្រធានក្រុមចរចារ៦ភាគីរបស់ចិនលោក Wu Dawei (ខាងស្តាំ)
(រូបថតៈ AFP/TTXVN)


VOVworld)-ប្រធានក្រុមចរចារ៦ភាគីរបស់ចិនលោក Wu Dawei នាថ្ងៃទី១៧ មិនា
បានទៅកាន់ទីក្រុងព្យុងយ៉ាងរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េ។ ព័ត៌មានលំអិតអំពីដំណើរទស្សនកិច្ចនេះពុំបានប្រកាសជាសាធារណឡើយ ប៉ុន្តែ
តាមប្រភពព័ត៌មានមួយចំនួនពិនិត្យថា លោក Wu Dawei នឹងមានការ ជួបសន្ទនា
ជាមួយមន្រ្តីជាបន់ខ្ពស់របស់ព្យុងយ៉ាង ក្នុងនោះមានអនុរដ្ឋមន្រ្តីការ បរទេសទី១
និងជាតំណាងអំពីបញ្ហានុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត
កូរ៉េ លោក Kim Kye Gwan។

        លោក Wu Dawei បានទៅទស្សនកិច្ចសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមា
និតកូរ៉េថ្មីៗនេះនាខែវិច្ឆិកាឆ្នាំ២០១៣។ ក្នុងពេលនោះ ថ្លែងមតិនៅទីក្រុង ប៉េកាំង
របស់ចិននាខែមករាកន្លងទៅ ប្រធានក្រុមចរចារអាមេរិកលោក Davis ឲ្យដឹងថា វ៉ាស៊ីងតោននិងប៉េកាំងត្រូវរួមសហការជិតស្និទ្ធក្នុងការដាស់តឿន សាធារណរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េវិលត្រឡបមករកបណ្តាកិច្ចចរចារ “មានអត្ថន័យ” ស្តីអំពីបញ្ហានុយក្លេអ៊ែររបស់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ