ប្រធានគណៈកម្មាធិការចលនាមជ្ឈឹម លោកស្រី Truong Thi Mai បំពេញការងារនៅសមាគមពុទ្ធសាសនាវៀតណាម
(VOVWORLD) -ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦១ នាព្រឹកថ្ងៃទី៩ឧសភា ប្រធានគណៈកម្មាធិការចលនាមជ្ឈឹម លោកស្រី Truong Thi Mai អញ្ជើញទៅបំពេញការងារ អបអរសាទរអ្នកមុខអ្នកការនៅវត្ត Quan Su
ប្រធានគណៈកម្មាធិការចលនាមជ្ឈឹម លោកស្រី Truong Thi Mai និងតំណាងសមាគមពុទ្ធសាសនាវៀតណាម
|
(VOV)_ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦១ នាព្រឹកថ្ងៃទី៩ឧសភា ប្រធានគណៈកម្មាធិការចលនាមជ្ឈឹម លោកស្រី Truong Thi Mai អញ្ជើញទៅបំពេញការងារ អបអរសាទរអ្នកមុខអ្នកការពុទ្ធសាសនានៅវត្ត Quan Su រដ្ឋធានីហាណូយ។ នៅទីនេះ លោកស្រី Truong Thi Mai បានអះអាងថា៖ បក្ស រដ្ឋជានិច្ចកាលកត់សម្គាល់ វាយតំលៃខ្ពស់នូវការរួមវិភាគទានរបស់សមាគមពុទ្ធសាសនាវៀតណាម ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ បង្កើនផែនមហាសាមគ្គីជាតិ ចលនាពុទ្ធសាសនិករស់នៅល្អទាំងខាងផ្លូវលោក និងខាងផ្លូវធម៌។បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍និងគោលបំណងត្រឹមត្រូវរបស់ពុទ្ធសាសនា បង្កលក្ខណះងាយស្រួលដើម្បីពុទ្ធសាសនាបន្តអភិវឌ្ឍន៍ រួមដំណើរជាមួយប្រទេសជាតិ៕