ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា
|
លោក Nguyen Thien Nhan ជួបប្រាស្រ័យជាមួយបណ្ដាអង្គភាពអាជីវកម្មវៀតណាម |
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា លោក Nguyen
Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានមាន
ជំនួបប្រាស្រ័យជាមួយបណ្ដាអង្គភាពអាជីវកម្មវៀតណាមដែលកំពុងវិនិយោគនៅ
ទីនេះ និងដំណាងស្ថាប័នគ្រប់គ្រងនានារបស់ប្រទេសម្ចាស់ផ្ទះ។ នៅទីក្រុង Yangon
នាថ្ងៃទី១៧ មិនា ក្នុងជំនួបប្រាស្រ័យនេះ លោក Nguyen Thien Nhan បានផ្លាស់ប្តូរ
ជាមួយភាគីមិត្តអំពីបណ្ដាបទពិសោធន៍ក្នុងការគ្រប់គ្រងវិនិយោគពីបរទេសនៅវៀត
ណាម ដើម្បីពីនោះជំរុញដំណោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្មវៀត
ណាមនៅមីយ៉ាន់ម៉ា។ តាមលោក Nguyen Thien Nhan ថា៖ ប្រទេសទាំងពីរត្រូវជំ
រុញថែមទៀតការបង្កើតគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចនិងជំរុញការចុះហត្ថលេខាជៀសវាងការហូតពន្ធ២ដង។ ការជំរុញ
សកម្មភាពពាណិជ្ជកម្មក៏ត្រូវបានជំរុញខ្លាំងថែមទៀត តាមរយៈការរៀបចំផ្សារ
ណាត់ពាណិជ្ជកម្មជាប្រចាំឆ្នាំទៀតផង៕