ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់
|
ប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ |
(VOV)_នារសៀលថ្ងៃទី៧កញ្ញា នៅក្នុងជំនួបសន្ទនា លោក Wolfgang Manig
ភារៈធារីស្ថានទូតអាល្លឺម៉ង់ បានមកសម្ដែងការគួរសម លោក Nguyen Thien Nhan
ប្រធានគណៈកម្មាធិការរណសិរ្យ មាតុភូមិវៀតណាម ហើយមានគោលបំណងថា៖នា
ពេលខាងមុខនេះ វៀតណាមនិងអាល្លឺម៉ង់ បន្តផ្លាស់ប្តូរព័ត៌មាន តាមរយៈការបង្កើត
សភាពាណិជ្ជកម្មនិងឧស្សាហកម្មអាល្លឺម៉ង់-វៀតណាម ដើម្បីអង្គភាពអាជីវកម្មនៃប្រ
ទេសទាំងពីរបានផ្លាស់ប្តូរព័ត៌មាននឹងជំរុញការវិនិយោគពីអាល្លឺម៉ង់ចូលមកវៀត
ណាម។ លោក Nguyen Thien Nhan ក៏បានជឿជាក់ថា៖ដោយមានការខំប្រឹងប្រែង
និងសក្ដានុភាពធំធេង របស់ប្រទេសទាំងពីរ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម
និងអាល្លឺម៉ង់ នឹងអភិវឌ្ឍន៍ស៊ីជំរៅនិងទូលំទូលាយ ជាក់ស្ដែងថែមទៀត បំពេញ
គោលបំណង និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
រីឯ លោក Wolfgang Manigភារៈធារីស្ថានទូតអាល្លឺម៉ង់ បានអោយដឹងថា៖
ភាគីអាល្លឺម៉ង់ កំពុងពិភាក្សាជាមួយក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមដើម្បី
បង្កើតសភាពាណិជ្ជកម្មនិងឧស្សាហកម្មទ្វេភាគី វៀតណាម-អាល្លឺម៉ង់ ។ លោក
Wolfgang Manig ក៏ជឿជាក់ថា៖នាពេលខាងមុខនេះ ដោយមានភារកិច្ចថ្មី លោក
នឹងខំព្រឹងប្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់
កាន់តែអភិវឌ្ឍន៍ សមស្របជាមួយសក្ដានុភាពនៃប្រទេសទាំងពីរ៕