ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការអឺរ៉ុបខាងជើង

ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការអឺរ៉ុបខាងជើង - ảnh 1
ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការអឺរ៉ុបខាងជើង


        Vovworld-នារសៀលថ្ងៃទី១ធ្នូនៅខេត្ត Thua Thien Hue ប្រធានគណៈ​កម្មាធិការ​មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បាន​ជួប​សន្ទនាជាមួយលោកស្រី Anne Marie Helland អគ្គលេខាធិការអង្គការអឺរ៉ុប​ខាង​ជើងក្នុងឱកាសអញ្ចើញមកបំពេញទស្សនកិច្ចនិងចូលរួមសន្និសីទទូទាំងប្រទេស ពង្រីកតួនាទីរបស់បណ្ដាសាសនាចូលរួមការពារបរិស្ថាននិងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុបានប្រព្រឹត្តទៅនាថ្ងៃទី២ធ្នូនៅខេត្ត Thua Thien Hue។ នៅពីធី​ជួប​សន្ទនា​នេះ លោក Nguyen Thien Nhan សូមឲ្យអង្គការអឺរ៉ុបខាងជើងបន្ត​ជួយ​ឧបត្ថម្ភ​វៀតណាមក្នុងកិច្ចការពារបរិស្ថាននិងទប់ទល់នឹងបំរ៉ែបំរួល​អាកាសធាតុ​នាពេលខាងមុខ។

        រីឯលោកស្រី Anne Marie Helland បានសន្យានឹងបន្តសហប្រតិបត្តិការជិត​ស្និទ្ធជាមួយរណសិរ្សមាតុភូមិវៀតណាមក្រសួងធនធាននិងបរិស្ថានក៏ដូចជា​សាសនានានាក្នុងបញ្ហាបរិស្ថាននិងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ