ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមជួបធ្វើការជាមួយក្រុមចរចារ TPP

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមជួបធ្វើការជាមួយក្រុមចរចារ TPP - ảnh 1
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមជួបធ្វើការជាមួយក្រុមចរចារ TPP

(VOV)_នាថ្ងៃទី១៨ មិនា នៅទីក្រុងហាណូយ លោក Vuong Dinh Hue ប្រធាន​គណៈ
កម្មាធិការសេដ្ឋកិច្ចមជ្ឈឹម បានមានជំនួបធ្វើការជាមួយក្រុមចរចាររបស់ ​រដ្ឋាភិបាល​
វៀត​ណាម ស្ដីអំពីការចរូលរួមកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វីក ( TPP)​។ ចូលរួមជំ
នួប​ធ្វើ​ការនេះ លោក Tran Quoc Khanh អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ ពាណិជ្ជកម្ម និង​
ជា​ប្រធានក្រុមចរចាររដ្ឋាភិបាលបានជួបសន្ទនានិង​រាយការណ៍ជាមួយប្រធានគណ់
កម្មាធិ​ការ​សេដ្ឋកិច្ចមជ្ឈឹមអំពិស្ថានភាព ល្បឿន​កំណើន និងលទ្ធផលនៃការចរចារ
កិច្ចព្រម​ព្រៀង​TPP។

          ជំនួបធ្វើការនេះបានប្រព្រឹត្តទៅ បន្ទាប់ពីពេលដែល ក្រុមចរចារបានត្រឡប់ម
កប្រទេសវិញ បន្ទាប់ពីពេលចូលរួមសន្និសីទប្រធាំនក្រុមចរចារ TPP នៃ​ប្រទេស​ជា​
សមាជិកចំនួន១២ ដែលប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ មិនានៅ​អាមេរិក។ បណ្ដា
​ការចរចារអំពី TPP ត្រូវបានបំផុសពីឆ្នាំ២០០៥មក​ និង​រហូត​មកដល់ពេលនេះ បាន
​ទាក់​ទាញការចូលរួមរបស់ប្រទេសជាសមាជិកចំនួន១២ ​រួមមាន៖ អូស្ត្រាលី ​កាណា
ដា ​​ជប៉ុន ម៉ាឡេស៊ី…ជាដើម។ តាមការប៉ាន់ស្មាន ក្រោយពីពេលបានចុះហត្ថលេខា
 TPP នឹងក្លាយទៅជា​មណ្ឌល​ពាណិជ្ជកម្មសេរីមានចំនួនប្រជាជន​ជាង​៨០០​លាន
នាក់ ស្មើ​នឹង​៣០%នៃចំនួនប្រាក់ពាណិជ្ជកម្មលើ់ទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ