ប្រធានធនាគារនាំចូលនាំចេញអាមេរិក៖សេដ្ឋកិច្ចវៀតណាមកាន់តែអភិវឌ្ឍន៍និងសមាហរណកម្ម

(VOVworld) - ប្រធានធនាគារនាំចូលនាំចេញអាមេរិក (U.S. Ex-Im Bank) លោក Fred
Hochberg បានវាយតំលៃខ្ពស់ចំពោះរាល់សមិទ្ធិរបស់ខឿនសេដ្ឋកិច្ចវៀតណាម នា
ពេលថ្មីៗនេះ ជាពិសេសគឺការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាកំណើន និងធ្វើសមាហរ
ណកម្មទៅក្នុងខឿនសេដ្ឋកិច្ចតំបន់និងពិភពលោក។ថ្លែងមតិនៅជំនួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh  នាពេលថ្មីនេះ
នៅទីក្រុងវ៉ាស៊ីនតោន លោក Fred Hochberg បានអះអាងថា ធនាគារនាំចូលនាំ
ចេញអាមេរិក នឹងបន្តរួមវិភាគទានក្នុងការអភិវឌ្ឍន៍របស់វៀតណាមនិងទំនាក់
ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២ ក៏ដូចជាលើក ទឹកចិត្តនិងជួយ
ឧបត្ថម្ភក្រុមហ៊ុនអាមេរិកនានាក្នុងការធ្វើអាជីវកម្មនិងវិនិយោគនៅ វៀតណាម។
ប្រធានធនាគារនាំចូលនាំចេញអាមេរិក៖សេដ្ឋកិច្ចវៀតណាមកាន់តែអភិវឌ្ឍន៍និងសមាហរណកម្ម - ảnh 1
ប្រធានធនាគារនាំចូលនាំចេញអាមេរិក (U.S. Ex-Im Bank) លោក Fred Hochberg (ខាងឆ្វេង)និងឯកអគ្គរដ្ឋទូតវៀតណាមលោក Pham Quang Vinh (រូបថត៖TTXVN)

លោកឯកអគ្គរដ្ឋទូតPham Quang Vinh បានវាយតំលៃខ្ពស់ចំពោះ កិច្ចសហប្រតិ
បតិ្តការរបស់ Ex-Im Bank ក្នុងការផ្គត់ផ្គង់ឥណទានសំរាប់គំរោងការណ៍នានា
ដែលមានការចូលរួមរបស់អង្គភាពអាជីវកម្មអាមេរិកអំពីការអភិវឌ្ឍន៍ហេដ្ឋា
រចនាសម្ព័ន្ធនៅវៀតណាម ព្រមទាំងស្នើរឲ្យធនាគារនេះបង្កើនកិច្ចសហប្រតិ
បតិ្តការជាមួយវៀតណាមក្នុងវិស័យចរាចរណ៍ ថាមពលកកើតឡើងវិញ សម្ភារៈ និងសេវ៉ាកម្មសុខាភិបាល តាមនោះបន្តរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម ដោយចីរភាពរបស់វៀតណាមនិងទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀត
ណាម- អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ