ប្រធានាធិបតី Obama បន្តយកចិត្តទុកដាក់ដល់គោលនយោបាយផ្តោតទៅលើទ្វីបអាស៊ី

(VOVworld) – តាមការបញ្ជាក់របស់មជ្ឍដ្ឋានអ្នកជំនាញការអាមេរិកនាពេលថ្មីៗនេះ
បានឲ្យដឹងថា៖ បន្ទាប់ពីជាប់ផ្នោតជាថ្មីម្តងទៀតក្នុងការបោះឆ្នោតប្រធានាធិបតី
អាមេរិក ២០១២ ប្រធានាធិបតី Barack Obama នឹងបន្តយកចិត្តទុកដាក់ដល់គោល
នយោបាយយុទ្ធសាស្ត្រស្នូលផ្តោតទៅលើ ទ្វីបអាស៊ី ក្នុងអាណត្តិទី ២ របស់ខ្លួន។
តាមផែនការ ប្រធានាធិបតី Obama នឹងបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅ
មីយ៉ាន់ម៉ាសំដៅលើកទឹកចិត្តដំណើរផ្ទេប្រគល់ប្រជាធិបតេយ្យនៅប្រទេសអាស៊ី
អាគ្នេយ៍នេះ។ ប្រធានាធិបតី Obama នឹងបំពេញទស្សកិច្ចនៅថៃនិងចូលរួមសន្និសីទ
កំពូលអាស៊ីបូព៍ា (EAS) នៅកម្ពុជា ក៏ដូចជា ជួបសន្ទនាជាមួយថ្នាក់ដឹកនាំនៃប្រទេស
ជាសមាជិកនានារបស់សមាគមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ។
ក្រៅពីនោះ​ រដ្ឋមន្ត្រីការបរទេសអាមេរិក Hillary Cliton និងរដ្ឋមន្ត្រីការពារជាតិអាមេរិក
Leon Panetta ក៏នឹងទៅបំពេញទស្សនកិច្ចនៅអាស៊ី នាខែវិច្ឆិកានេះផងដែរ៕

ប្រធានាធិបតី Obama បន្តយកចិត្តទុកដាក់ដល់គោលនយោបាយផ្តោតទៅលើទ្វីបអាស៊ី - ảnh 1
ប្រធានាធិបតី  Barack Obama នឹងបន្តយកចិត្តទុកដាក់ដល់គោលនយោបាយ
យុទ្ធសាស្ត្រស្នូលផ្តោតទៅលើ ទ្វីបអាស៊ី ក្នុងអាណត្តិទី ២ របស់ខ្លួន។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ