ប្រធានាធិបតីVenezuela លោក Hugo Chavez បានទទួល មរណៈភាព

(VOVworld) – នាថ្ងៃទី ៦ មិនា មជ្ឍដ្ឋានផ្សព្វផ្សាយជាផ្លូវការ Venezuela បាន​ប្រកាសថា៖ ប្រធានាធិបតី Hugo Chavez បានទទួលមរណៈភាព ដោយសារ ជំងឺមហរីក នាព្រឹកថ្ងៃទី
៦ មិនា (តាមម៉ោងវៀតណាម) នៅរដ្ឋធានី Caracas ក្នុងជន្មាយុ ៥៨ ឆ្នាំ។ ប្រជាជនលើ
សកលលោកទាំងមូលបានសម្តែងនូវការរំលែកទុក្ខដ៏ជ្រាលជ្រៅនិងក្រៀមក្រំជាទីបំផុត
ជាមួយប្រជាជន Venezuela ចំពោះការទទួលមរណៈភាពរបស់ថ្នាក់ដឹកនាំ ដែលមាន
ការរួមវិភាគទានដ៏សែនសំខាន់សំរាប់ Venezuela អាមេរិកឡាទិន និងចលនាឆ្វេងនិយម។

អនុប្រធានាធិបតី Venezuela លោក Nicolas Maduro បានប្រកាស មរណៈទុក្ខរបស់ប្រធា
នាធិបតី Chavez លើកាណាល់ទូរទស្សជាផ្ទាល់ ពីមន្ទីពេទ្យកងទ័ពនៅរដ្ឋធានី Caracas។
លោក Maduro ក៏បានអំពាវនាវឲ្យប្រជាជនសាមគ្គីគ្នាថែមទៀតនិងជឿជាក់ទៅលើរដ្ឋា
ភិបាលទាំងស្រុង។ រដ្ឋាភិបាល Venezuela បានដាក់ពង្រាយកងទ័ពនិងប៉ូលីស្តក្នុងទូទាំង
ប្រទេស ដើម្បីរក្សារដ្ឋធម្មនុញ្ញ ធានាសន្តិភាព។ តាមរដ្ឋធម្មនុញ្ញ Venezuela ប្រធានរដ្ឋ
សាភានៃ ប្រទេសនេះ លោក Diodasdo Cabello នឹងក្លាយទៅជាប្រធានាធិបតីជាបណ្តោះ
អាសន្ន ដល់ពេលណា ការបោះឆ្នោតប្រធានាធិបតីត្រូវបានរៀបចំ ឡើង។ ប្រទេស
Venezuela រៀបចំពិធីកាន់ទុក្ខជាតិ ក្នុងរយៈពេល ៧ ថ្ងៃ។ ពិធីបញ្ចុះសពរបស់លោក
Hugo Chavez នឹងប្រព្រឹត្តទៅ នាថ្ងៃទី ៨ មិនា ខាងមុខ ។

ប្រធានាធិបតី Hugo Chavez គឺជាថ្នាក់ដឹកមួយរូបក្នុងចំណោមថ្នាក់ដឹកនាំល្បីឈ្មោះ
បំផុតរបស់អាមេរិកឡាទិន។ លោក Hugo Chavez បានក្លាយទៅជាប្រធានាធិបតីវ័យ
ក្មេង បំផុតក្នុងប្រវិត្តិសាស្ត្ររបស់ Venezuela ពេលមានអាយុ ៤៤ ឆ្នាំ តែបណ្ណោះ។ បណ្ដាថ្នាក់ដឹកនាំលើសកលលោកនិងអគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានសម្តែងនូវការរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះការទទួលមរណៈភាពនៃ
ថ្នាក់ដឹកនាំ Chavez ជាមួយប្រជាជន Venezuela និងលើកដម្កើងការរួមចំណែកដ៏សែន
សំខាន់របស់ លោក Chavez សំរាប់ប្រទេស Venezuela និងតំបន់អាមេរិកឡាទិន។ អាមេរិកបានឲ្យដឹងថា៖ មរណៈភាពរបស់ប្រធានាធិបតី Hugo Chavez ត្រូវបានចាត់ទុក
ថាជាពេលវេលាដ៏លំបាក់បំផុតចំពោះប្រជាជន Venezuela។ ទន្ទឹមនឹងនោះ អាមេរិក
សន្យាគាំទ្រ​ប្រជាជន Venezuela ក៏ដូចជាផលប្រយោធន៍របស់ប្រទេសនេះក្នុងការ
អភិវឌ្ឍន៍ទំនាក់ទំនងមានលក្ខណៈស្ថាបនាជាមួយ Caracas។

ប្រធានាធិបតីVenezuela  លោក Hugo Chavez បានទទួល មរណៈភាព - ảnh 1
ប្រធានាធិបតី Hugo Chavez បានទទួលមរណៈភាព ដោយសារ ជំងឺមហរីក នាព្រឹកថ្ងៃទី ៦ មិនា (តាមម៉ោងវៀតណាម) នៅរដ្ឋធានី Caracas ក្នុងជន្មាយុ ៥៨ ឆ្នាំ។ (Image: Internet)

បណ្ដាអ្នកប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃបណ្ដាប្រទេសអាមេរិកឡាទិនជិតខាងក៏បាន
ផ្អាក់រាល់សកម្មភាពរបស់ខ្លួន ដើម្បីចូលរួមមរណៈទុក្ខរបស់លោក Hugo Chavez។ ការទទួលមរណៈភាពរបស់ប្រធានាធិបតី Hugo Chavez គឺជាការបាត់បង់ដ៏ធំធេងចំពោះ ប្រជាជនវៀតណាម។ Venezuela  ជានិច្ចកាលប្រគៀកស្មាជាមួយវៀតណាម មិនត្រឹម
តែ ក្នុងការតស៊ូដណ្ដើមឯករាជជាតិ ប៉ុណ្ណោះទេ ថែមទាំង ក្នុងបុព្វហេតុកសាងនិង
ផ្លាស់ប្តូថ្មីប្រទេសជាតិនាបច្ចុប្បន្ន ទៀតផង។ វៀតណាមជានិច្ចកាលទទួលបានការ
គាំទ្ររបស់មិត្ត Venezuela ក្នុងនោះមាន លោក Hugo Chavez ផង។

រដ្ឋាភិបាលគុយបាបាននាំចេញសេចក្តីជូនដំណឹងព័ត៌មាន ដែលសម្តែងនូវការរំលែក
ទុក្ខនិងក្រៀមក្រំជាទីបំផុតជាមួយប្រជាជន  Venezuela ទន្ទឹមនឹងនោះ អះអាងថា៖
លោក Chavez គឺជាអ្នកមគុទេសមហិមារបស់ស្មារតីប្រយុទ្ធអច្ឆរិយ ។ ក្នុងសារទូរលែក
រំលែកទុក្ខ ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin អះអាងថា៖ ប្រធានាធិបតី Chavez គឺជាថ្នាក់ដឹកនាំប្រសើផុតលេខរបស់បដិវត្ត Boliva និងប្រទេស  Venezuela ព្រមទាំង ជាមិត្តស្មោះសររបស់ប្រជាជនរុស្ស៊ី។

នាថ្ងៃទី ៦ មិនា បណ្ដាថ្នាក់ដឹក​នាំបក្ស រដ្ឋ និងរដ្ឋសភាវៀតណាមបានផ្ញើ​សាទូរលេខ
រំលែកទុក្ខនិងក្រៀមក្រំជាទីបំផុត ដល់ថ្នាក់ដឹកនាំ គណៈបក្ស រដ្ឋ និង រដ្ឋសភា Venezuela ក្នុងការទទួលមរណៈភាពរបស់ប្រធានាធិបតី Hugo Chavez ។ នាថ្ងៃដ៏ដែល គណៈប្រតិភូ
វៀតណាមដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី លោក Hoang Trung Hai បានចាក់ចេញពី
ទីក្រុងហាណូយ ដើម្បីចូលរួមពិធីមរណៈទុក្ខ ជាផ្លូវការរបស់ប្រធានាធិបតី Venezuela
លោក  Hugo Chavez ដែលនឹងត្រូវ បានរៀបចំឡើង នាថ្ងៃទី ៨ មិនា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ