ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ជាប់ចំណាត់ថ្នាក់ទី១ក្នុងបញ្ជីជ្រើសរើសតួអង្គឆ្នើមក្នុងឆ្នាំ២០១៨ រីឯលោក Park Hang-seo បានជាប់ចំណាត់ថ្នាក់ទី ២

(VOVWORLD) - នាថ្ងៃទី ២៧ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មាន Realmeter បានប្រកាសលទ្ធផលនៃការស្ទង់មតិប្រជាជនកូរ៉េខាងត្បូងអំពីតួអង្គដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងឆ្នាំ ២០១៨។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ជាប់ចំណាត់ថ្នាក់ទី១ក្នុងបញ្ជីជ្រើសរើសតួអង្គឆ្នើមក្នុងឆ្នាំ២០១៨  រីឯលោក Park Hang-seo បានជាប់ចំណាត់ថ្នាក់ទី ២ - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in

ការស្ទង់មតិនេះត្រូវបានរៀបចំនៅទូទាំងប្រទេសសម្រាប់មនុស្សពេញ        វ័យចំនួន ៥០១នាក់ ដែលក្នុងនោះ មានមនុស្សចំនួន ២៥% ដែលបានចោទសួរក៏ជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ជាតួអង្គដ៏គួរ   អោយចាប់អារម្មណ៍បំផុតនៅឆ្នាំ ២០១៨ ។ លោក Moon ត្រូវបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការរៀបចំកិច្ចសន្ទនាកំពូលចំនួន ៣ ជាមួយថ្នាក់ដឹកនាំស.ប.កូរ៉េ លោក Kim Jong-Un ដើម្បីពិភាក្សាអំពីបញ្ហាសន្តិភាពនិងរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

          ជាប់ចំណាត់ថ្នាក់ទី ២ នៅលើបញ្ជីនេះគឺជាគ្រូ      បង្វឹកនៃក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo ដោយមានការគាំទ្រចមនួន ១៦,៧% ។ លោក Park ត្រូវបានកោតសរសើរថាជាវីរបុរសម្នាក់នៅវៀតណាម បន្ទាប់ពីបាននាំក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀត    ណាម ឈានទៅទទួលបានជ័យជំនះជាជើងឯកក្នុងការប្រកួតពានរង្វាន់  AFF Suzuki Cup ឆ្នាំ២០១៨ កាលពីដើមខែនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ