|
លោក Donald Trump ហៅកិច្ចព្រមព្រៀង TPP ជាកិច្ចព្រមព្រៀងមួយដ៏អាក្រក់ចំពោះអាមេរិក |
(VOVworld) - នាថ្ងៃទី២១ វិច្ឆិកា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald
Trump បានប្រកាសខ្សែវីដេអូមួយស្ដីអំពីរាល់ការងារដែលលោកនឹងអនុវត្តន៍ក្នុងថ្ងៃ
ដំបូងបំពេញបេសកកម្មនៅសេតវិមាន ក្នុងនោះលោកនឹងចេញផ្សាយអនុក្រិតស្ដីអំពី
ការដែលអាមេរិកដកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ
ប៉ាស៊ីហ្វិក (TPP)។ក្នុងខ្សែវីដេអូពោលខាងលើ លោក Trump ក៏បានឲ្យដឹងថា នឹង
សំណូមពរឲ្យកាត់បន្ថយការកំណត់របស់រដ្ឋាភិបាល បញ្ជាណែនាំ ក្រសួងការងារ
ធ្វើការស៊ើបអង្កេតលើករណីតំលោភកម្មវិធីទិដ្ឋាការ ព្រមទាំង លុបចោលកំហិត
មួយចំនួនទៅលើការផលិតថាមពល។ក្នុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួន លោក
Trump បានហៅ TPP ជាកិច្ចព្រមព្រៀងអាក្រក់ ដោយសារតែ វានឹងជះឥទ្ធិពល
អវិជ្ជមានទៅលើប្រទេសអាមេរិក ដោយការនាំការងារធ្វើរបស់ ប្រជាជនអាមេរិក
ទៅកាន់ប្រទេសដទៃដែលមានតំលៃពលករថោកជាង។
ប៉ុន្តែ ថ្លែងមតិនាថ្ងៃដដែលនៅប្រទេសប៉េរូ ប្រធានាធិបតីអាមេរិកលោក
Barack Obama បានអះអាងថា កិច្ចព្រមព្រៀង TPP នឹងមិនបញ្ចប់នោះទេ៕