ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

(VOVWORLD) - នាថ្ងៃទី១២ខែកញ្ញា ប្រធានាធិបតីឥណ្ឌូ នេស៊ីលោក Joko Widodo និងភរិយាបានបញ្ចប់ប្រកប ដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀត ណាមចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២កញ្ញា តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងភរិយា។

ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo អញ្ជើញប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថតៈ VOV) 

ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតី លោក Joko Widodo បានជួបពិភាក្សាជាមួយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang; ជួបសន្ទនាជាមួយអគ្គលេខាបក្សលោក  Nguyen Phu Trong;  ជួបសវនការជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមវៀតណាម - ឥណ្ឌូណេស៊ីស្តីពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងបង្កើតឱកាសដើម្បីផ្លាស់ប្តូរទស្សនៈ គោលគំនិតនិងគំនិតផ្តួចផ្តើមលើបញ្ហាជាយុទ្ធសាស្រ្តមួយចំនួនតាមរយៈយន្តការនិងការពិគ្រោះយោ បល់។ ទន្ទឹមជាមួយគ្នានោះ  ពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកតុលាការនិងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ភាគីទាំងពីរបានព្រមព្រៀង ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល អាកាសចរណ៍និងដែនសមុទ្រ ក្នុងនោះ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល ជាដើម។

ភាគីទាំងពីរបានអះអាងឡើងវិញ នូវការគាំទ្ររបស់ខ្លួនចំពោះការអនុវត្តពេញលេញសម្រាប់សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដោយបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការកំពុងមានការវិវឌ្ឍល្អរវាងអាស៊ាននិងចិន រួមទាំងរីករាយចំពោះដំណើរការរីកចម្រើននៃកិច្ចចរចាស្តីពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។

ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្ររវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសាធារណរដ្ឋឥណ្ឌូ នេស៊ីដំណាក់កាល២០១៩-២០២៣ និងសេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការស្ម័គ្រចិត្តចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការនេសាទខុសច្បាប់មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង ដែលហៅកាត់ថា IUU និង ជម្រុញការគ្រប់គ្រង របបនេសាទប្រកបដោយនិរន្តភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ