ប្រធានាធិបតីប៉ារ៉ាហ្គាយស្ងើចសសើរសមិទ្ធិអភិវឌ្ឍន៍របស់វៀតណាម
|
ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Dinh Thao ជូនសារតាំង ប្រធានាធិបតីប៉ារ៉ាហ្គាយលោក Horacio Cartes (vietnamplus.vn) |
Vovworld-ក្នុងពិធីទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមលោក
Nguyen Dinh Thao បន្ទាប់ពីពិធីជូនសារតាំង ប្រធានាធិបតីប៉ារ៉ាហ្គាយលោក
Horacio Cartes នាថ្ងៃទី១១មិថុនាបានស្ងើចសសើរការអភិវឌ្ឍន៍របស់វៀតណាម
ក្នុងប៉ុន្មានឆ្នាំកន្លងមក ទន្ទឹមនឹងនោះអះអាងថា ប្រទេសទាំងពីរមានសក្ដានុភាពសហប្រតិបត្តិការលើវិស័យជាច្រើន ពិសេសគឺពាណិជ្ជកម្ម។
ថ្នាក់ដឹកនាំប៉ារ៉ាហ្គាយបានស្នើរភាគីទាំងពីរបង្កើនកិច្ចសហការដើម្បីទទួលបាន
លទ្ធផលសហប្រតិបត្តិការជាក់ស្ដែងអបអរសាទខួបលើកទី២០នៃទិវាប្រទេស
ទាំងពីរបង្កើតទំនាក់ទំនងការទូតនាឆ្នាំខាងមុខ (ទី៣០ឧសភា)។
រីឯ ឯកអគ្គរដ្ឋទូត Nguyen Dinh Thao បានអះអាងនូវការប្តេជ្ញារបស់វៀតណាម
ជំរុញទំនាក់ទំនងជាមួយប៉ារ៉ាហ្គាយក្នុងវិស័យជាច្រើន។ ឯកអគ្គរដ្ឋទូតបានលើក
ច្បាស់ថា វៀតណាមនឹងសហការជិតស្និទ្ធជាមួយប៉ារ៉ាហ្គាយពិនិត្យដើម្បីអនុវត្ត
ដ៏ល្អប្រសើរកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសំដៅធ្វើឲ្យជ្រាលជ្រៅថែម
ទៀតទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការទ្វេភាគី៕