ប្រធានាធិបតីរុស្ស៊ី Vladimir Putin ជូនពរវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំសកល

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២២ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារអបអរសាទរចំពោះប្រមុខរដ្ឋបរទេសមួយចំនួន រួមទាំងថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមផងដែរ។

ប្រធានាធិបតីរុស្ស៊ី Vladimir Putin ជូនពរវៀតណាមក្នុងឱកាសបុណ្យចូលឆ្នាំសកល - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថត៖ 

Kremlin.ru)

ក្នុងសាររបស់ខ្លួន លោកប្រធា នាធិបតីរុស្ស៊ី Vladimir Putin បានសង្កត់ធ្ងន់ថា ទោះបីជាមានកំហិតដោយសារជំងឺរាតត្បាតក៏ដោយ ក៏ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងសហព័ន្ធ រុស្ស៊ី - វៀតណាមនៅតែស្ថិតក្នុងកម្រិតខ្ពស់ ជាក់ស្តែងគឺ ជំនួបកំពូលរវាងរុស្ស៊ីនិងវៀតណាមនាពេលថ្មីៗនេះនៅទីក្រុងមូស្គូ (ក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc)។

ក្នុងសារទូរលេខជូនពរនេះ  លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរកំពុងអនុវត្តន៍គម្រោងរួមប្រកបដោយជោគជ័យលើវិស័យជាច្រើន ហើយមានជំនឿថា កិច្ចខិតខំប្រឹងប្រែងរួមរបស់រុស្ស៊ីនិងវៀតណាមនឹងធានាបាននូវការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន មានការស្ថាបនាលើបញ្ហាក្នុងតំបន់ ឆ្លើយ តបយ៉ាងពេញលេញនូវផលប្រយោជន៍របស់ប្រជាជនទាំងពីរ ស្របនឹងការបង្រួបបង្រួមសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ