ប្រធានាធិបតីរុស្ស៊ី៖ ការសម្រេចចិត្តត្រូវបាននាំចេញ ដើម្បីបញ្ចៀសការបង្ហូរឈាម

(VOVWORLD) - យុទ្ធជន និងមេបញ្ជាការរបស់ក្រុម Wagner ក៏ជាប្រជាជនរុស្សីស្នេហាជាតិភាចច្រើនមានទឹកចិត្តស្មោះត្រង់ចំពោះប្រជាជន និងរដ្ឋរបស់គេ។
ប្រធានាធិបតីរុស្ស៊ី៖ ការសម្រេចចិត្តត្រូវបាននាំចេញ ដើម្បីបញ្ចៀសការបង្ហូរឈាម - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក V.Putin ក្នុងជំនួបជាមួយមន្ត្រីសន្តិសុខកាលពីថ្ងៃទី ២៦ មិថុនា។ រូបថត៖ Sputnik

កាលពីម្សិលមិញ (ថ្ងៃទី ២៦ ខែមិថុនា) ពីរថ្ងៃបន្ទាប់ពីការបះបោរ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជនទាំងមូល ដោយអះអាងថា វិធានការចាំបាច់នានាត្រូវបាននាំចេញដើម្បីជៀសវាងការបង្ហូរឈាម។ ស្មារតីស្នេហាជាតិ និងសាមគ្គីភាពសង្គមទាំងមូល បាននិងកំពុងជួយប្រទេសជាតិជំនះពុះពារលើរាល់ការលំបាក។

ក្នុងសុន្ទរកថា ប្រធានាធិបតីរុស្ស៊ីលោក V.Putin បានអះអាងថា យុទ្ធជន និងមេបញ្ជាការរបស់ក្រុម Wagner ក៏ជាប្រជាជនរុស្សីស្នេហាជាតិភាចច្រើនមានទឹកចិត្តស្មោះត្រង់ចំពោះប្រជាជន និងរដ្ឋរបស់គេ។ គេបានបញ្ជាក់ពីប្រការនេះតាមរយៈភាពក្លាហាននៅលើសមរភូមិ រំដោះ Donbass និង Novorossiya ។ ទោះជាយ៉ាងណាក៏ដោយ តាមលោកបានឲ្យដឹងថា ប្រការនេះចាំបាច់ត្រូវមានពេលវេលា រួមមានការផ្តល់ឱកាសឱ្យអ្នកដែលមានកំហុសពិចារណាឡើងវិញ ដើម្បីយល់ថា សកម្មភាពរបស់ពួកគេត្រូវបានសង្គមបដិសេធន៍យ៉ាងខ្លាំងក្លា  និងផលវិបាក សោកនាដកម្មឃោរឃៅចំពោះប្រទេសរុស្ស៊ី និងចំពោះរដ្ឋ។ ប្រធានាធិបតីលោក V.Putin បានថ្លែងអំណរគុណដល់ទាហាន និងមេបញ្ជាការនៃក្រុម Wagner ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតពោលគឺបញ្ឈប់នៅខ្សែបន្ទាត់ចុងក្រោយ។

ថ្នាក់ដឹកនាំរុស្ស៊ីក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតីបេឡារុសលោក Alexander Grigoryevich Lukashenko ចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែករបស់លោកក្នុងការដោះស្រាយស្ថានការណ៍ដោយសន្តិវិធីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ