ប្រធានាធិបតីរុស្ស៊ីប្រកាសកាន់ទុក្ខជាតិនាថ្ងៃទី១វិច្ឆិការំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ
|
ប្រធានាធិបតីរុស្ស៊ីប្រកាសកាន់ទុក្ខជាតិនាថ្ងៃទី១វិច្ឆិការំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ (AP) |
Vovworld-សាកសពជនរងគ្រោះចំនួន២២៤ត្រូវស្លាប់ក្នុងករណីយន្តហោះ
របស់រុស្ស៊ីធ្លាក់នៅឧបទ្វីប Sinai របស់អេហ្ស៊ីបនឹងបានបញ្ជូនទៅទីក្រុង St Petersburg
របស់រុស្ស៊ីដើម្បីទទួលស្គាល់អត្តសញ្ញាណ។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin
បានប្រកាសកាន់ទុក្ខជាតិនាថ្ងៃទី១វិច្ឆិកាដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ។
ប្រធានាធិបតីបារាំងលោក Francois Hollande និងនាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក
Sherif Ismail បានភ្ញើរសារទូរលេខរំលែកទុក្ខជូនថ្នាក់ដឹកនាំរុស្ស៊ី។ ប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang នាថ្ងៃទី៣១តុលាក៏បានផ្ញើរសារទូរលេខរំលែកទុក្ខជូន
ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin អំពីករណីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Kogalymavia ត្រូវគ្រោះថ្នាក់។
នាថ្ងៃទី១វិច្ឆិការដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន Maksim Sokolov អ្នកដឹកនាំគណៈកម្មាធិការសង្កេតការណ៍រុស្ស៊ីអំពីករណីធ្លាក់យន្តហោះ Airbus 321 ផ្លាក់៩២៦៨
របស់ក្រុមហ៊ុនអាកាសចរណ៍ Kogalymavia (រុស្ស៊ី)ដែលធ្លាក់នៅឧបទ្វីប Sinai របស់
អេហ្ស៊ីប។
ករណីធ្លាក់យន្តហោះនៅអេហ្ស៊ីបបានមានឥទ្ធិពលទៅលើដំណើរហោះហើរជា
ច្រើនផ្សេងៗ។ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅទ្វីបអឺរ៉ុបចំនួន២គឺ Lufthansa របស់
អាល្លឺម៉ង់និង Air France-KLM របស់បារាំងរួមជាមួយក្រុមហ៊ុនអាកាសចរណ៍ Emirates
របស់អេមីរេតអារ៉ាបរួមបានសំរេចចិត្តជៀសវាងជើងអាកាសឆ្លងកាត់ឧបទ្វីប Sinai
របស់អេហ្ស៊ីបក្នុងពេលរងចាំការបញ្ជាក់ច្បាស់មូលហេតុនៃករណីយន្តហោះរុស្ស៊ីធ្លាក់
នៅដំបន់នេះ៕