ប្រធានាធិបតីលោក V. Putin រិះគន់បទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចតម្រង់ទៅលើរុស្ស៊ី
(VOVWORLD) - នាថ្ងៃទី៤ តុលា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញ ថ្លែងបទសន្ទរកថានៅសម័យប្រជុំពេញអង្គនៃវេទិកាថាមពលរុស្ស៊ីនៅរដ្ឋធានីម៉ូស្គូ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ EPA/TTXVN) |
ក្នុងនោះ ប្រធានាធិបតីលោក Putin បានរិះគន់បទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច តម្រង់ទៅលើរុស្ស៊ី ជាពិសេសក្នុងវិស័យថាមពល ដែលត្រូវបានប្រើប្រាស់ក្នុង គោលដៅប្រកួតប្រជែងអសមភាពនិងគំរាមកំហែងទៅលើសេដ្ឋកិច្ចសកល និយាយរួម។
និយាយអំពីទំនាក់ទំនងជាមួយអាមេរិក ប្រមុខរដ្ឋរុស្ស៊ីរូបនេះចាត់ទុកថា បើទោះបីជាទំនាក់ទំនងរវាងម៉ូស្គូជាមួយវ៉ាស៊ីនតោនមានបញ្ហាជាច្រើនក្ដី ប៉ុន្តែ លោកសង្ឃឹមថា ផលប្រយោជន៍រួមរវាងភាគីទាំង២ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម នឹងជួយកែលំអទំនាក់ទំនងនេះ។ ចំពោះរឿងហេតុកូរ៉េខាងជើង ប្រធានាធិបតី រុស្ស៊ីសំដែងការព្រួយបារម្ភអំពីភាពតានតឹងកាន់តែកើនឡើងៗរវាងព្យុងយ៉ាងនិងលោកខាងលិចទាក់ទិនដល់កម្មវិធីកាំជ្រួចនិងនុយក្លេអ៊ែររបស់ប្រទេសអាស៊ីភាគឦសាននេះ៕