ប្រធានាធិបតីវេណេហ្ស៊ូអេឡាអះអាងថាការធ្វើរដ្ឋប្រហារមិនអាចនាំមកនូវសុខសន្តិភាពបាននោះទេ

(VOVWORLD) - នាថ្ងៃទី ១ខែឧសភា នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក  Nicolas Maduro បានប្រកាសអំពីឧបាយកលធ្វើរដ្ឋប្រហារបរាជ័យមុននោះមួយថ្ងៃ ដែលដឹកនាំដោយប្រធានគណបក្សប្រឆាំង លោក Juan Guaido ក្រោមការគាំទ្រពីប្រទេសខាងក្រៅ ដោយសរឲ្យឃើញថានេះមិនមែនជាវិធីនាំមកនូវសន្តិភាពដល់ប្រទេសនេះទេ។
ប្រធានាធិបតីវេណេហ្ស៊ូអេឡាអះអាងថាការធ្វើរដ្ឋប្រហារមិនអាចនាំមកនូវសុខសន្តិភាពបាននោះទេ - ảnh 1 ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក  Nicolas Maduro

លោក Maduro បានមានប្រសាសន៍ថាការធ្វើអន្តរាគមន៍ រដ្ឋប្រហារនិងការប៉ះទង្គិចគ្នាដោយអំពើហិង្សា មិនមែនជារបៀបដែលប្រជាជនវ៉េណេស៊ុយអេឡាចង់បាននោះទេ ហើយលោកបានអះអាងថាវិធីល្អបំផុតដើម្បីបំពេញនូវភាពខុសប្លែកគ្នានោះក្តីដែកទៅលើររបៀបរបប និងការគោរពគ្នាទៅវិញទៅមក។ គួរបញ្ជាក់ថានៅថ្ងៃដដែល ក្នុងសុន្ទរកថានៅក្នុងពិធីមិទ្ទីញរំលឹកទិវាពលកម្មអន្តរជាតិ លោក Maduro បានសន្យាបន្តការតស៊ូប្រយុទ្ធដើម្បីការពារសិទ្ធិនិងអធិបតេយ្យភាពរបស់ប្រទេស ប្រឆាំងនឹងឧបាយកលនៃកងកម្លាំងសត្រូវ។ លោកបន្តទៀតថា អាជ្ញាធរមានសមត្ថកិច្ចវ៉េណេស៊ុយអេឡាកំពុងស៊ើបអង្កេតក្រុមជនល្មើសដែលបានចូលរួមដោយផ្ទាល់នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារព្រមទាំងអះអាងថាពួកគេនឹងទទួលការផ្តន្ទាទោសពីទង្វើបទក្បត់ជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ