ប្រធានាធិបតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ
|
ប្រធានាធិបតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ (VNA) |
(VOVworld) – នាថ្ងៃទី ៧ តុលា ប្រធានាធិបតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ លោក
Hassan Rouhani បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ច
ថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៥ ដល់ទី ៧ តុលា ឆ្នាំ ២០១៦ តាមសេចក្តី
អញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។ ក្នុងក្របខ័ណ្ឌ
ដំណើរទស្សនកិច្ច ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានជួប
សន្ទនាជាមួយអគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
ជួបចរចារជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងជួបសន្ទនា
ជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ ក្នុងបណ្ដា ជំនួបនេះ
ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ
ឯកភាពរៀបចំសម័យប្រជុំលើកទី ៩ គណៈកម្មាធិការអន្តររដ្ឋាភិបាល
វៀតណាម-អ៊ីរ៉ង់សំដៅអនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលទទួលបានក្នុង
ក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតី Hassan Rouhani។
ភាគីទាំងពីរ បានអះអាងខំប្រឹងប្រែងជាមួយគ្នាដើម្បីការជឿនលឿននិង
ភាពសម្បូររុងរឿងនៅអាស៊ីក្នុងនោះមានអាស៊ាន។ វៀតណាមនិងអ៊ីរ៉ង់ក៏
នឹងខំប្រឹងប្រែងទទួលបានតំលៃពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២ ពាន់លាន
ដុល្លាអាមេរិកនាពេលខាងមុខ។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើ
អនុស្សារណៈយោគយល់គ្នាទៅវិញទៅមកសហប្រតិបត្តិការលើវិស័យព័ត៌មាន
និងផ្សព្វផ្សាយនិងកិច្ចព្រមព្រៀងលើកលែងទដ្ឋាការសំរាប់អ្នកកាន់លិខិត
ឆ្លងដែនផ្លូវការផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍រួមវៀតណាម-អ៊ីរ៉ង់ ភាគីទាំងពីរបានឯកភាព
ជំរុញ ខ្លាំងការពិគ្រោះយោបល់និងផ្លាស់ប្តូរព័ត៌មានក្នុងការប្រយុទ្ធប្រឆាំង
នឹងរត់ពន្ធជួញ ដូរទំនិញគ្រឿងញៀនខុសច្បាប់បទល្មើសឆ្លងដែននិងបទ
ល្មើសលើបណ្តាញអ៊ីនធឺ ណែត។
ក្នុងកាលៈទេសៈ ស្ថានភាពលើពិភពលោកកំពុងមានការផ្លាស់ប្តូរច្រើន
និងស្មុគ ស្មាញ ថ្នាក់ដឹកនាំទាំងពីររូបបានជឿជាក់ថា៖ សន្តិភាពនិងស្ថិរភាព
នៅអាស៊ី-អាគ្នេយ៍ និងអាស៊ីខាងលិចគប្បីរក្សាដើម្បីផលប្រយោជន៍រួមនៃ
សហគមន៍អន្តរជាតិ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា៖ សហគមន៍អន្តរជាតិ
គប្បីប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិ ភេរវកម្មនិងជ្រុលនិយម
ហើយគាំទ្របណ្ដាការសន្ទនាស្តីពីគោលនយោបាយនិងកិច្ច សហប្រតិបត្តិ
ការស្តីពីបញ្ហានេះ៕