ប្រធានាធិបតីសាយព្រឺសសប្បាយរីករាយចំពោះជំហានអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម
|
ប្រធានាធិបតីសាយព្រឺសសប្បាយរីករាយចំពោះជំហានអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម |
(VOV)_នាថ្ងៃទី២៩វិច្ឆិកា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋអ៊ីតាលី
និងសាធារណះរដ្ឋសាយព្រឺស លោក Cao Chinh Thien បានជូនសារតាំងចំពោះ ប្រធា
នាធិបតីសាយព្រឺស លោក Nicos Anastasiades នៅទីក្រុង Nicosia ។ ក្នុងជំនួបនេះ
ឯកអគ្គរដ្ឋទូតលោក Cao Chinh Thien បានជូនដំណឹងចំពោះ ប្រធានាធិបតីសាយ
ព្រឺស លោក Nicos Anastasiades អំពីសមិទ្ធិផលលេចធ្លោ របស់វៀតណាមក្នុងវិស័យ
សេដ្ឋកិច្ច សង្គមកិច្ច និងការធ្វើសមាហរណកម្ម ក្នុងរយៈពេលកន្លងទៅ។ ឯកអគ្គ
រដ្ឋទូតមានគោលបំណងថា៖ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរនឹងបន្ត
អភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត។
រីឯ ប្រធានាធិបតីសាយព្រឺស លោក Nicos Anastasiades បានបង្ហាញនូវក្តីសប្បាយរីករាយចំពោះសមិទ្ធិផលដែលវៀតណាមទទួលបាន ក៏ដូចជាបណ្ដាការរីកចំរើន ក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ៕