ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden អបអរសាទរចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam
(VOVWORLD) - នៅក្នុងសារអបអរសាទរ លោកប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់ថា មួយឆ្នាំ មុន វៀតណាម និងសហរដ្ឋអាមេរិកបានលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលគូសសញ្ញានូវយុគសម័យថ្មីនៃទំនាក់ទំនងសហ ប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam។ (រូបថត៖ VGP) |
ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ៧ សីហា បានផ្ញើសារ អបអរសាទរជូនប្រធានរដ្ឋវៀតណាមលោក To Lam ក្នុងឱកាសដែលលោកត្រូវបាន បោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ នៅក្នុងសារអបអរសាទរ លោកប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់ថា មួយឆ្នាំ មុន វៀតណាម និងសហរដ្ឋអាមេរិកបានលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលគូសសញ្ញានូវយុគសម័យថ្មីនៃទំនាក់ទំនងសហ ប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតី Biden បាននិយាយថា ក្នុងនាមខ្លួនលោកផ្ទាល់និងលោកស្រីអនុប្រធានាធិបតី Kamala Harris សង្ឃឹមថា នឹងធ្វើការជា មួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam ដើម្បីបន្តលើកកម្ពស់វឌ្ឍន ភាពជាប្រវត្តិសាស្ត្រនេះ តាមនោះគាំទ្រប្រទេសវៀតណាមដ៏ខ្លាំងក្លា ឯករាជ្យ វិបុល ភាព និងខ្លួនទីពឹងខ្លួន៕