ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden អំពាវនាវឱ្យមានដំណោះស្រាយការទូតសម្រាប់ជម្លោះ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ២៥ ខែកញ្ញា បានអំពាវនាវ ឱ្យមានដំណោះស្រាយការទូតសម្រាប់ជម្លោះរវាងអ៊ីស្រាអែល និងកងកម្លាំង ហេស បូឡា នៅក្នុងប្រទេសលីបង់ ក៏ដូចជាជម្លោះនៅអ៊ុយក្រែនផងដែរ។ 

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden អំពាវនាវឱ្យមានដំណោះស្រាយការទូតសម្រាប់ជម្លោះ - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងនៅក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤។ (រូបថត៖ Anadolu Agency/TTXVN)
អញ្ជើញថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា សង្គ្រាមសរុបមិនផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ ហើយដំណោះស្រាយ ការទូតនៅតែអាចសម្រេចបាន។ លោក Biden បានអំពាវនាវឱ្យអ៊ីស្រាអែល និង ចលនាអ៊ីស្លាមហាម៉ាសនៅតំបន់ហ្គាហ្សា យល់ព្រមក្នុងពេលឆាប់ៗលើលក្ខខណ្ឌនានា ដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងដោះលែងចំណាប់ខ្មាំង ជាមួយ នឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់សហរដ្ឋ
អាមេរិក កាតា និងអេហ្ស៊ីប។ សុន្ទរកថារបស់លោក Biden ក៏បាននិយាយអំពីជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែនផងដែរ។ លោក Biden បានលើកឡើងនូវលទ្ធភាពបញ្ឈប់សង្គ្រាមដោយដកស្រង់ពីករណីជាក់លាក់មួយចំនួន។
លោកប្រធានាធិបតី Biden បានលើកឡើងពីទំនាក់ទំនងរវាងអាមេរិក និង វៀតណាម ដូចជាភស្តុតាងមួយដែលបង្ហាញឲ្យឃើញថា ប្រទេសនានាអាចជំនះលើ អតីតកាល ពីគូប្រយុទ្ធក្នុងសម័យសង្គ្រាមក្លាយទៅជាដៃគូ និងមិត្តភក្តិ។ ប្រធានាធិបតី អាមេរិកបាននិយាយអំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាមក្នុងខែកញ្ញាឆ្នាំ ២០២៣ នៅពេលដែលប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោក Biden បានសង្កត់ធ្ងន់ថា នោះ គឺជាសក្ខីភាពនៃភាពខ្លៀវក្លាដ៏ខ្ជាប់ខ្ជួនរបស់មនុស្ស និងលទ្ធភាពផ្សះផ្សាក្រោយ ជម្លោះ។ សព្វថ្ងៃនេះ អាមេរិក និងវៀតណាមជាមិត្តភក្តិនិងដៃគូ។ ប្រការនោះក៏បង្ហាញ ឲ្យឃើញផងដែរថា នៅពីក្រោយភាពភ័យរន្ធត់នៃសង្រ្គាម នៅតែមានវិធីដើម្បីឆ្ពោះទៅមុខ។ អ្វីៗគ្រប់បែបយ៉ាងអាចប្រសើរជាងមុន។
នេះជាសុន្ទរកថាចុងក្រោយរបស់លោក Joe Biden នៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក មុនពេលលោកបញ្ចប់ អាណត្តិនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ