ប្រធានាធិបតីហ្វីលីពិនអញ្ជើញទៅទស្សនកិច្ចម៉ាឡេស៊ី
|
ប្រធានាធិបតី Aquino (ខាងស្តាំ)ទទួលនាយករដ្ឋមន្រ្តីម៉ាឡេស៊ី
Razak ក្នុងដំណើរទស្សនៈកិច្ចរបស់លោកនៅហ្វីលីពិន
(រូបថតៈ balita.com)) |
(VOVworld)-នាថ្ងៃទី២៧កុម្ភៈ ប្រធានាធិបតីហ្វីលីពីនលោក Benigno S. Aquino III ចាប់ផ្តើមដំណើរទស្សនកិច្ចម៉ាឡេស៊ីរយៈពេល២ថ្ងៃ តាមសេចក្តីអញ្ជើញរបស់ ព្រះមហាក្សក្រម៉ាឡេស៊ី Abdul Halim Mu’adzam។ នេះជាដំណើរទស្សនកិច្ច លើក
ដំបូងរបស់លោក Aquino ទៅកាន់ម៉ាឡេស៊ី គិតតាំងពីលោកទទួលតំណែង ជា
ប្រធានាធិបតីនាថ្ងៃទី៣០មិថុនាឆ្នាំ២០១០។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច
នេះ លោក Aquino មានជំនួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះ លោក
Najib Tun Razak ដែលស្តីអំពីបញ្ហាទ្វេភាគីនិងតំបន់ ក្នុងនោះយកចិត្តទុកដាក់ជា
ពិសេសលើកាធ្វើសមាហរណកម្ម និងពិភាក្សាអំពីរាល់វិធានការបង្កើនជាងទៀត
កិច្ចសហប្រតិបត្តិការរវាងហ្វីលីពិននិងម៉ាឡេស៊ីលើគ្រប់វិស័យ៕