ប្រធានាធិបតីហ្វីលីពីនអំពាវនាវឲ្យកំលាំងប្រឆាំងចូលរួមក្នុងការប្រឆាំងនឹង IS

(VOVWORLD) - ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ២៨ ឧសភា ប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte បានឲ្យដឹងថា៖ មេដឹកនាំនៃក្រុមពួគឧទ្ទាមមួយ បានផ្តើមគំនិតស្តីអំពីកងទ័ពរដ្ឋាភិបាលនិងកំលាំងពួគឧទ្ទាមរួមដំណើរក្នុង ការប្រយុទ្ធប្រឆាំងភេរវកម្ម។ 
ប្រធានាធិបតីហ្វីលីពីនអំពាវនាវឲ្យកំលាំងប្រឆាំងចូលរួមក្នុងការប្រឆាំងនឹង IS  - ảnh 1 ប្រធានាធិបតីហ្វីលីពីនអំពាវនាវឲ្យកំលាំងប្រឆាំងចូលរួមក្នុងការប្រឆាំងនឹង IS 

(VOVworld) – ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ២៨ ឧសភា ប្រធានាធិបតី ហ្វីលីពីន លោក Rodrigo Duterte បានឲ្យដឹងថា៖ មេដឹកនាំនៃក្រុមពួគឧទ្ទាមមួយ បានផ្តើមគំនិតស្តីអំពីកងទ័ពរដ្ឋាភិបាលនិងកំលាំងពួគឧទ្ទាមរួមដំណើរក្នុង ការប្រយុទ្ធប្រឆាំងភេរវកម្ម។ លោក Duterte ក៏បានអំពាវនាវឲ្យកំលាំងឥស្លាមបំ បែកខ្លួននិងប្រឆាំងនៅប្រទេសនេះចូលរួមក្នុងយុទ្ធនាការបំផ្លាញចោលជន ប្រដាប់អាវុធភេរវកម្ម ផងដែរ។ លោកក៏បាននាំចេញសំណើរផ្តល់ប្រាក់និងជំនួយ ឧបត្ថម្ភខាងលំនៅដ្ឋានសំរាប់បណ្ដាភាគីប្រឆាំងរដ្ឋាភិបាលហ្វីលីពីនប្រសិនបើ ពួគគេចូលរួមយុទ្ធនាការកំទិចក្រុមឥស្លាមជ្រុលនិយម Maute ដែលមានទំនាក់ ទំនងជាមួយអង្គការរដ្ឋឥស្លាមស្វ័យប្រហាស IS។ មុននេះ នាថ្ងៃទី ២៧ ឧសភា ក្នុងដំណើរទស្សនកិច្ចនៅមូលដ្ឋានសឹកមួយប្រចាំនៅកោះ Jolo ដែលជាទីកន្លែង កងទ័ពរដ្ឋាភិបាលហ្វីលីពីនកំពុងប្រយុទ្ធប្រឆាំងនឹងក្រុមឥស្លាមជ្រុលមិយមដទៃ ទៀតគឺ Abu Sayyaf ប្រធានាធិបតី Duterte បានសង្កត់ធ្ងន់ថា៖ លោកនឹងប្រព្រឹត្ត ជាមួយបណ្ដាកំលាំងបំបែកខ្លួនដូចជាមួយទាហានរបស់រដ្ឋាភិបាលក្នុងករណីពួកគេចូលរួមការប្រយុទ្ធប្រឆាំងនឹង IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ